ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្យល់​កន្ត្រាក់ ​វាយប្រហារ​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង ក្នុងស្រុក​ចុងកាល់

ឧ​ត្ត​រ​មានជ័យ​៖​ ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ទៅលើ​ឃុំ​ជើងទៀន ក្នុងស្រុក​ចុងកាល់ កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ បណ្ដាល​ឲ្យ​លំនៅឋាន របស់​ប្រជាពលរដ្ឋ​ចំនួន​០៤​ខ្នង ត្រូវ​រង​ការខូចខាត ក្នុងនោះ​មាន​០១​ខ្នង បាន​ខូចខាត​ទាំងស្រុង និង​០៣​ខ្នង​ទៀត​ខូចខាត​មធ្យម។

បើតាម​លោក​វរសេនីយ៍ទោ រី ធា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ចុងកាល់​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ មាន​ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៤​ខ្នង ក្នុងស្រុក​ចុងកាល់ ដែល​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៤​ខ្នង ​រង​ការខូចខាត ព្រមទាំង​ផ្ទះ​០១​ខ្នង ត្រូវបាន​បាក់​ទាំងស្រុង​ផងដែរ។

​លោក​អធិការ​បាន​បន្តថា ពលរដ្ឋ ដែល​រងគ្រោះ ដោយ​គ្រោះធម្មជាតិ​រួមមាន ទី​១-​ឈ្មោះ ណាត ឆុន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ស្ថិតនៅ​ភូមិ​គោក​ត្រាង ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​៤x៦​ម៉ែត្រ​ខូចខាត​ទាំងស្រុង ២-​ឈ្មោះ រៀន គី​ណេ​ត ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្ថិតនៅ​ភូមិ ឃុំ​ខាងលើ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​៥x៦​ម៉ែត្រ​របើក​ស័ង្កសី​១​ចំហៀង​,​ទី​៣-​ឈ្មោះ សៀន ប៉ិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​៧x៨​ម៉ែត្រ​លោត​ពីលើ​ជើងតាំង​ដួល នៅ​ភូមិ ឃុំ​ខាងលើ ,​ទី​៤-​ឈ្មោះ​ហុង សុផាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ៦x៧​ម៉ែត្រ នៅ​ភូមិ ឃុំ​ខាងលើ របើក​ស័ង្កសី​ហើយ​ចំពោះ​ករណី​ខាងលើ មិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រងរបួស​នោះទេ​។​

​លោក​អធិការ​បាន​បន្តថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច និង​អាជ្ញាធរ បាន​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រងគ្រោះ ព្រមទាំង​រក​កន្លែង​សុវត្ថិភាព ជូន​ពលរដ្ឋ​រងគ្រោះ​ផងដែរ​។​

​សូមបញ្ជាក់ថា ខេត្ត​ឧ​ត្ត​រ​មានជ័យ រយៈពេល​០១​ខែ​ចុង​ក្រោយនេះ អាកាសធាតុ​ហាក់​ឡើងក​ម្តៅ​ខ្លាំង ដោយ​មិនមាន​ភ្លៀង​ធ្លាក់ បណ្ដាល​ឲ្យ​ពលរដ្ឋ ដែល​ប្រកប​របរ​ធ្វើ​កសិកម្ម ត្រូវបាន​ពន្យារពេល​មួយរយ​:​ផងដែរ​៕​​