ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែ​ទូទឹកកក​ឆ្លង​ចរន្ត​បណ្តាល​ឲ្យ​លំនៅដ្ឋាន​មួយ​ខ្នង​ឆេះ​ខ្ទេច​

សៀមរាប ​៖ លំនៅដ្ឋាន​មួយ​ខ្នង មាន​ពីរ​គ្រួសារ​រស់នៅ​ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង បើទោះបីជា​កម្លាំង​សមត្ថកិច្ច​ខិតខំ​ជួយ​អន្តរាគមន៍​យ៉ាងណាក្តី​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោក​ស តារា មេ​ភូមិ​តាវៀន បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​អគ្គិភ័យ​ឆាបឆេះ​នេះ មាន​ពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ​រស់នៅ គ្រួសារ​ទី​១ ៖​ មាន​មេ​គ្រួសារ​ឈ្មោះ រ៉េត ណុ​យ​ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ណុ​ក ណៃ​ អាយុ​៣០​ឆ្នាំ។ គ្រួសារ​ទី​២​មាន​មេ​គ្រួសារ​ឈ្មោះ​ឆ​ម វ៉ាន់ឌី ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ​ឡាន់ ស្រី​ឡុង​ អាយុ​២៩​ឆ្នាំ។ លោក​មេភូមិ​បន្ត​ថា គ្រោះ​អគ្គិភ័យ​នេះ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​នោះទេ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ឆេះ​បាត់បង់​ទាំងពីរ​គ្រួសារ​អស់ប្រាក់​ចំនួន​៨០០០​ដុល្លារ មាស​ចំនួន​១២​ជី​និង​ប្រាក់​ខ្មែរ​មួយចំនួនទៀត​។​

​លោ​កស តារា បាន​បន្តថា តាម​ការសាកសួរ អគ្គិភ័យ​នេះ​ផ្តើមចេញពី​ឆ្លង​ចរន្ត​អគ្គិសនី​ខ្សែ​ទូ​ទឹកកក៕