ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​២​គ្រឿង​បុក​គ្នា ​​របួសធ្ងន់​ស្រាល​មនុស្ស​២​នាក់ ​

​រតនគិរី ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាង​ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពីក្រោយ​យ៉ាង​ពេញទំហឹង​ ក្នុង​ទិសដៅ​ស្របគ្នា ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់​ស្រាល​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល ថ្ងៃ​ពុធ ១៣​កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ចំណុច​ភូមិ​ទំពួន​រឺ​ង​ធំ ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្ត​រតនគិរី​។​

​មន្ត្រី​នគរបាល​ស្រុក​តា​វែង​បាន​ឲ្យ​ដឹងថា ១- ឈ្មោះ ទុយ បូរី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ព្រៅ បាន​រង​របួស​ស្រាល ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ​។​ រីឯ​ ២- ឈ្មោះ ផា គ​ណាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ព្រៅ បាន​រងរបួស​ធ្ងន់​បាក់ធ្មេញ​អស់​២ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​​មូល​ដ្ឋា​ន​ បាន​ចុះមក​អន្តរាគមន៍​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​តា​វែង​។​

​បច្ចុប្បន្ន​ ម៉ូតូ​ទាំង​២​គ្រឿង ​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​វែង​ក្រោម​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114