ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ស្រុក​អូ​រយ៉ា​ដាវ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​

​រតនគិរី ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ស្រុក​អូរ​យ៉ា​ដាវ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បរខាំ​ ចុះបង្ក្រាប​ករណី​រក្សាទុក ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ពុធ ១៣​កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ​ ស្ថិត​នៅ​ចំណុច​ភូមិ​ប្ល​រ ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ ឈ្មោះ រ​ចំ ហេ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ច្រាយ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម ​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច សង្ស័យ​សារធាតុ​ញៀន​។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕