ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​០៩​គ្រឿង កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ​បំពង​សំឡេង​ស៊ីមុំាង​ឮ​ខ្លាំង ត្រូវ​ឃាត់​បញ្ជូន​មក​កាន់​អធិការ​នគរបាល​ស្រុក

​ឧ​ត្ត​រ​មានជ័យ​ ៖​ ដោយ​មាន​ការណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មាន​ការ​ចង្អុលបង្ហាញ​ពី​ លោក ហាំង ម៉េង អភិបាលស្រុក​បន្ទាយ​អំពិល និង​ លោក វរសេនីយ៍ទោ ឃុ​ល ភិន អធិការ​នគរបាល​ស្រុក កាលពី​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០១៩ លោក​វរសេនីយ៍ត្រី សំ សាត អធិការរង បាន​ដឹកនាំ​កម្លាំង​ល្បាត​ចំនួន​០៨​នាក់ ចុះ​ត្រួតពិនិត្យ និង​ឃាត់​បាន​ម៉ូតូ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​(​បំពង​សំឡេង​ស៊ី​ម៉ាំង​ឮ​ខ្លាំង​)​បាន​ចំនួន​០៩​គ្រឿង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ​ទាំង​៩​នាក់​មាន​ឈ្មោះ​ដូច​ខាង​ក្រោម ​៖
១.​ឈ្មោះ វ៉ាន់ ណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ចុងកាល់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់។
២.​ឈ្មោះ វិ​ន ថាំង ភេទ​ប្រុស អាយុ៣៣​ឆ្នាំ រស់នៅ​ភូមិ​ធ្លក ឃុំ​ជើងទៀន ស្រុក​ចុងកាល់។
៣.​ឈ្មោះ យិ​ត ណុ​ក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​ក្រសាំង ស្រុក​ចុងកាល់
៤.​ឈ្មោះ អៀ​ញ សុ​ចាន់ ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​រង្សី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល។
៥.​ឈ្មោះ ខុន ឌី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់​នៅ​ភូមិ​បា​រ៉ា​យ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល។
៦.​ឈ្មោះ ម៉ាន អ៊ុច ភេទ​ប្រុស អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។
៧.​ឈ្មោះ ភៀន នាត ភេទ​ប្រុស អាយុ១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​សំរោង ក្រុង​សំរោង។
៨.​ឈ្មោះ ស្រួ​ន ស្រួច ភេទ​ប្រុស អាយុ៣១​ឆ្នាំ រស់នៅ​ភូមិ​ឈើ​ក្រំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង
៩.​ឈ្មោះ ធី ប៉ុ​ភាស់ ភេទ​ប្រុស អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ​ដី​ថ្មី សង្កាត់​សំរោង ក្រុង​សំរោង​ ហើយ​សមត្ថកិច្ច បានធ្វើ​កិច្ចសន្យា បញ្ឈប់​ និង​តម្រូវ​ឲ្យ​យក​ស៊ី​ម៉ាំង​ដើម​យក​មក​បំពាក់​វិញ​។​

បច្ចុប្បន្ន​ ម៉ូតូ​ទាំងនេះ ​បាន​រក្សាទុក​នៅ​ស្នាក់ការ​ផ្សារ​គោក​មន​បណ្ដោះអាសន្ន រង់ចាំ​សាមី​ខ្លួន​យក​ស៊ី​ម៉ាំង​ដើម​មក​បំពាក់​ឡើងវិញ​ ទើប​ប្រគល់​ម៉ូតូ​ឲ្យ​ទៅវិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114