ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត​ខ្សែ​​ហ្គី​តា​នៃ​ចង្វាក់​រ៉ក​របស់​តន្ត្រី​ស្រា​បៀរ កម្ពុជា Rock the Nation ជុំវិញ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មក​ដល់​ទី​បញ្ចប់​ដោយ​ទទួលជោគជ័យ​ខ្លាំង​បំផុត​!

កំពត​ ៖ កំណាត់​ដង​ហ្គី​តា​4​ដើម​ដ៏​ស្រស់ស្អាត ដែល​តុបតែង​ដោយ​ភ្លើងពណ៌​ក្រហម​ជុំវិញ ជាមួយ​ឈ្មោះ​តន្ត្រី​ជា​ភាសា​​អង់គ្លេស Rock the Nation នៅ​ពីលើ​ឆាក គឺជា​និមិត្តសញ្ញា​សម្គាល់​ថា​ ជា​ការ​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​កម្ពុជា ដែល​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​ដល់​ប្រជាជន​កម្ពុជា​ជាមួយ​ចង្វាក់​រ៉ក តាំងពី​ខែ វិច្ឆិកា ឆ្នាំ 2018 បាន​មកដល់​គោលដៅ​ចុងក្រោយ​របស់ខ្លួន​ហើយ​ ពេលនេះ​គឺ​នៅ​ទី​រួម​ខេត្តកំពត​។

លោក ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) ប្រធាន​គ្រប់គ្រង​កម្មវិធី​ការ​ប្រគំ​ Rock the Nation បានអោយដឹងថា “​ជាដំបូង​ពី​ស្រា​បៀរ​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន​ទាំងអស់​ដែល​បាន​ចូលរួម​តាមដាន​ទស្សនា​តាម​គេហដ្ឋាន​ក្តី ឬ ទស្សនា​ផ្ទាល់​ក្តី​ជាមួយ​ការ​ប្រគំ​តន្ត្រី Rock the Nation នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​បងប្អូន​ទទួលបាន​ភាពសប្បាយ​រីករាយ​ខ្លាំង​ជាមួយ​ការ​ប្រគំ​តន្ត្រី​នេះ​។

​លោក​ក៏​ថ្លែងអំណរគុណ​ដល់​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​ពិសា​ផលិតផល​ភេសជ្ជៈ​ដែលមាន​គុណភាព​ល្អ​បំផុត របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជិ​ស​ផងដែរ ដូចជា ស្រា​បៀរ​កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប និង ទឹកបរិសុទ្ធ​កម្ពុជា កន្លងមក​។​”

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត​នៃ​ការ​ប្រគំ​តន្ត្រី​ស្រា​បៀរ​កម្ពុជា​រដូវ​កាល​បន្ទាប់​នឹង​ចាប់ផ្តើម​ម្តងទៀត​នៅក្នុងពេល​ឆាប់ៗ​នា​រដូវ​កាល​បុណ្យ​អុំ​ទូក​ខាងមុខនេះ៕