ព័ត៍មានទាន់​ហេតុការណ៏
Search

បើកបរ​គ្មាន​ការ​ប្រយ័ត្ន​ បុក​ម៉ូតូ​១​គ្រឿង ​របួស​២​នាក់ ​ស្លាប់​១​នាក់​

​បាត់ដំបង ៖ យ៉ាងហោចណាស់ ​ក៏មាន​មនុស្ស​ ក្មេង​ ចាស់ ​ប្រុស ​ស្រី​ ចំនួន​០៣​នាក់ ​បាន​ស្លាប់​ និង​របួស​ ខណៈ​ដែល​បាន​ជួប​នឹង​គ្រោះថ្នាក់​ចរាចរណ៍​១​បានកើត​ឡើង​ដែល​បង្កដោយ​អ្នកបើករថយន្ត​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​។​

ហេតុការណ៍ខាងលើ​នេះ ​សមត្ថកិច្ច​បានឲ្យ​ដឹង​តាម​សេចក្ដីរាយការណ៍​ថា​ កាលពី​វេលា​ម៉ោង​១៤និង​៥០​នាទី ​ថ្ងៃទី​១៧​ ខែ​មេសា ​ឆ្នាំ​២០១៩​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១​លើក ​រវាង​ម៉ូតូ​និង​រថយន្ត​ ត្រង់ចំណុច​ផ្លូវ​ចូល​ទំនប់​ពហុ​បំណង​ ស្ថិត​ភូមិ​សេក​សក​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល​ខេត្ត​បាត់ដំបង​ ដោយ​បើកបរ​បញ្ច្រាស​ទិស​គ្នា ​ពី​ត្បូង​ ទៅ​ជើង​ បង្ក​ទ្បើង​ដោយ​រថយន្ត​ម៉ាក់​លុច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ​បាត់ដំបង​២B.៣៩៥៨ ​អ្នក​បើកបរ​ ឈ្មោះ​ ផែន ស៊ីម ​អាយុ​៤៦​ឆ្នាំ ​រស់នៅ​ភូមិ​បោះ​ពោធិ​ ឃុំ​អូ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​។

​សេចក្ដីរាយការណ៍​បន្ត​ថា​ ជនរងគ្រោះ​បាន​បើកបរ​ម៉ូតូ​ម៉ាក​zoomerx ​ពណ៌​ក្រហម ​លា​យស​ ពាក់​ស្លាក​លេខ​បាត់ដំបង​១AB.៣១៣៨ ​បើក​ពី​ត្បូង​ទៅ​ជើង​ បើកបរ​ដោយ​ឈ្មោះ​ វង្ស​ វត្ត​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ​ស្នាក់នៅ​ភូមិ​សំរោង​តា​កុក ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​ បាន​រងរបួស​ធ្ងន់ធ្ងរ​ និង​អ្នករួមដំណើរ​ ឈ្មោះ​ ឈណ​ ស៊ីនាថ ​ភេទ​ស្រី​ អាយុ​២២​ឆ្នាំ ​ស្នាក់នៅ​ភូមិ​សំរោង​តា​កុក ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង ​រងរបួស​ស្រាល ​និង​ក្មេងប្រុស​រួម​ដំណើរ​ជិះ​ខាងមុខ​ម៉ូតូ​ម្នាក់ទៀត​ ឈ្មោះ ​ឈណ​ វិច្ឆិកា​ ភេទ​ប្រុស ​អាយុ​៨​ឆ្នាំ​ ស្នាក់នៅ​ភូមិ​សំរោង​តា​កុក​ ឃុំ​សំរោង​ក្នុង​ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​ បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មណ្ឌល​សុខភាព​ឃុំ​ផ្លូវ​មាស​។

​ក្រោយ​សមត្ថកិច្ច​អន្តរាគមន៍ ​បច្ចុប្បន្ន​ ម៉ូតូ​ និង​រថយន្ត​ សមត្ថកិច្ច​បាន​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល ​រង់ចាំ​បន្ត​នីតិវិធី។ ​ចំណែក​សាកសព​ក្មេង ​ត្រូវ​ក្រុម​គ្រួសារ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​