ព័ត៍មានទាន់​ហេតុការណ៏
Search

មឿ​ន សុខ​ហ៊ុ​ច សាក​កណ្ដាប់ដៃ​ជាមួយ ឆ្លាម ផេ​ត លើស​ង្វៀន​SEATV

ប្រដាល់ ៖ មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ឆ្លាម ផេ​ត (Chhlam Phat) នា​ព្រឹក​ថ្ងៃទី​២១​មេសា​២០១៩​នេះ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់ SEATV ។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច និង ឆ្លាម ផេ​ត នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក។ ដូច្នេះ​ការជួបគ្នា​លើក​នេះ គឺជា​ការជួប​លើកដំបូង​របស់​ពួកគេ​ទាំងពីរ​នេះ។ ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់៦៥គីឡូក្រាម។

អ្នក​ប្រដាល់​មឿ​ន សុខ​ហ៊ុ​ច ឥឡូវនេះ​មិន​ដូច​ពីមុន​ទេ។ គេ​មានការ​វិវត្តន៍​ខាង​ក្បាច់គុន​ច្រើន គួបផ្សំ​នឹង​ការ​ខំប្រឹង​ហ្វឹកហាត់​ទៀត ឃើញថា​គេ​ខ្លាំង​និង​ល្អ​ជាង​មុន​។ សុខ​ហ៊ុ​ច មាន​ប្រវត្តិ​ប្រកួត​១៥៤​លើក ឈ្នះ​១២៦​លើក ចាញ់​២៣​លើក​និង​ស្មើ​០៥​លើក ហើយ​សុខ​ហ៊ុ​ច ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ជាច្រើន​នាក់។

មឿ​ន សុខ​ហ៊ុ​ច ពេលនេះ​ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ជាមួយ ឆ្លាម ផេ​ត ដែលជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ ។ ឆ្លាម ផេ​ត ជា​លើក​ទី​២​សម្រាប់​គេ​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ។ កាលពី​មកលើ​ក​ទី​១(​ថ្ងៃទី​៣១​មីនា​២០១៩) ឆ្លាម ផេ​ត​បាន​វាយ​ចាញ់​រឿង សា​រ័ត្ន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ។

បើតាម​ប្រវត្តិ​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ប្រដាល់​ល្អ និង ខ្លាំង ហើយ​បទពិសោធ​លើ​រេញ​របស់គេ​ក៏​គួរសម​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​លើក ឈ្នះ​៦០​លើក ចាញ់​១៦​លើក មិនដែល​ស្មើ។​

ចាំមើល ការ​មក​ប្រកួត​លើក​ទី​២​នេះ​ជាមួយ​មឿ​ន សុខ​ហ៊ុ​ច ឆ្លាម ផេ​ត អាច​ជួប​សំណាងល្អ​ឈ្នះ​សុខ​ហ៊ុ​ច បាន​ឬ​អត់?។ សុខ​ហ៊ុ​ច ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ បាន​យកឈ្នះ​Phat Nakrin ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៥​មករា​កន្លងទៅនេះ។

ចំពោះ​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ ឆោម ប៊ុនឡុង អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្ត​សៀមរាប ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ភិន សុទី អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់៦៥គីឡូក្រាម។ ហើយ នួន ម៉ា​រ៉ា​ឌី អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ត្រូវ​ឃ​អ្នក​ប្រដាល់​ក្លិប​ជួប​ប្រកួត​ជាមួយ ប៊​ន ពន្លឹក អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម។​

ព្រឿង សុ​ចើ​ត អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម នឹង​ជួប​ប្រកួត​ជាមួយ​សួរ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម ។​ចំណែក ជា​ល័​ក្ខ​លាត អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ត្រូ​ច​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ៊ុក ស៊ី​កុង អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ។ ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕​