ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃ​ចូលឆ្នាំ​ទី​២ បុរស​ម្នាក់​បើក​ម៉ូតូ បុក​ក្បាល​ស្ពាន​អាកាស​៧​មករា រង​របួស​ធ្ងន់

ភ្នំពេញ ​៖ ​បុរស​ម្នាក់ ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ង​ហើយ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​ទៅ​បុក​បង្កាន់ដៃស្ពាន​យ៉ាង​ពេញទំហឹង​នោះ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​​​​១​និង​៥០​នាទី​រំលង​អធ្រាត្រ ​ថ្ងៃ​ទី​១៥​ ខែមេសា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា​ផ្លូវ​១១០​កែង​ផ្លូវ​កម្ពុជា​ក្រោម​ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

មន្ត្រី​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ ភេទ​ប្រុស​ អាយុ​ប្រមាណ​ជា​៤០​ឆ្នាំ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​​​ហុងដា​ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GO 8536PP បើកបរ​ពី​ទិស​ខាងលិច​មក​ខាងកើត​តាម​ផ្លូវ​១១០ ​លុះ​មក​ដល់​លើ​ស្ពាន​អាកាស​៧​មករា​ ក៏បាន​បុក​ក្បាល​ស្ពាន​តែ​ម្តង។ចំពោះ​គ្រោះ​ថ្នាក់នេះ គឺ​បាន​បណ្ដាល​អោយ​មនុស្ស​របួស​ធ្ងន់​ចំនួន​១​នាក់ ហើយ​បងប្អូន​អ្នករងគ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួន​ឯង។ ម៉ូតូ​ខូច​ធ្ងន់​១​គ្រឿង។

ក្រោយពី​កើតហេតុ​មន្ត្រីប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ចុះទៅ​ធ្វើការ​វាស់វែង យកមក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​កសាង​ឯកសារ​បន្ត​តាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114