ព័ត៍មានទាន់​ហេតុការណ៏
Search

មកទល់នឹង​ព្រឹក​ថ្ងៃ​ទី​១៨​មេសា​នេះ នៅ​រាជធានី​ភ្នំពេញ ការ​ធ្វើ​ចរាចរ​​នូវ​មាន​លក្ខណៈ​ទូលាយ​នៅ​ឡើយ​ទេ​

ភ្នំពេញ ៖ មកទល់នឹង​ព្រឹក​ថ្ងៃទី​១៨​ ខែ​មេសា ឆ្នាំ​២០១៩ នេះ ​ពោលគឺ​ក្រោយពី​បញ្ចប់​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឃើញថា ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅមាន​សភាព​ស្ងប់ស្ងាត់​នៅឡើយ​ទេ ដោយ​ទីតាំង​អាជីវ​កម្មដ្ឋាន អាហារដ្ឋាន​ហាក់​មិនទាន់បាន​បើកទ្វារ​ទទួល​អតិថិជន​នៅឡើយ​ដែរ ហើយ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ក៏​នៅមាន​សភាព​ទូលាយ មិន​ស្ទះ​ចរាចរណ៍​ខ្លាំង​ដែរ​។​

ជា​ទិដ្ឋភាព​ជាក់ស្តែង ​ផ្ទះ​ប្រជាពលរដ្ឋ​តាម​បណ្ដា​យ​ផ្លូវ​មួយចំនួនធំ នៅ​រាជធានី​ភ្នំពេញ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​បងប្អូន​កូនចៅ​ទៅលេង​ស្រុកកំណើត ក៏ដូចជា​ទៅលេង​ទីកន្លែង​កម្សាន្ត​នានា នៅក្នុង​ប្រទេស ​និង​ក្រៅប្រទេស ខណៈ​ដែល​បងប្អូន​ខ្លះ​បាន​សម្រាក​ចំនួន​៣​ថ្ងៃ មួយចំនួនទៀត​បាន​ឈប់សម្រាក​រហូតដល់​៥​ថ្ងៃ ទើប​វិលត្រឡប​មក​បំពេញ​ការងា​រ និង​បើក​អាជីវកម្ម​លក់ដូរ ដូច​ថ្ងៃ​ធម្មតា​វិញ​។​

បើ​យើង​ពិនិត្យមើល​នៅតាម​បណ្ដា​មហាវិថី​សហព័ន្ធ​រុស្សី មហាវិថី​មុនីវង្ស មហាវិថី​ហ្សា​ដឺ​ហ្គោល នេ​ហ៍​រុ ផ្លូវ​លេខ​១៦៩ មុខ​សាលា​បាក់​ទូក ផ្លូវ​លេខ​៥៩៨​ត្រឡោកបែក ផ្លូវ​១៩៨៦​ផ្សា​ដី​ហុយ ជាដើម នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ មើលឃើញថា ការធ្វើដំណើរ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅមាន​លក្ខណៈ​ទូរ​លាយ ពុំមាន​ការកកស្ទះ​ឡើយ ខុសពី​ថ្ងៃ​ធម្មតា ដែល​នៅតាម​ផ្លូវ​ និង​ផ្សារ​ទាំង​នោះ មាន​លំហូរ​ចរាចរណ៍​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​តែម្ដង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114