ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ឃួន ឈែល អញ្ជើញ​ចុះ​ត្រួតពិនិត្យ ​និង​ពង្រឹង​ការងារ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​

​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​០៦​និង​០០​នាទី​ ដោយមាន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ ឃួន ឈែល អនុ​ប្រធាន​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ ដែល​ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​ឲ្យ​រូបលោក​ចុះមក ត្រួតពិនិត្យ និង​ពង្រឹង​ការងារ​នៅ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ដែល​កន្លងទៅ​ថ្មីៗ​នេះ​ មាន​សារព័ត៌មាន​ផ្សាយ​មិនមែនជា​ការពិត ពី​ភាព​អសកម្ម ថា ទារ​លុយ​ពី​ពលករ​មកពី​ប្រទេស​ថៃ ចូល​មក​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​កាលពីពេល​កន្លងមក​។

​ក្រោយពី​លោក​បាន​ដឹកនាំ​ការប្រជុំ​បែង​ចែង​ការងារ ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បាន​ពង្រឹង​ការងារ​ជំនាញ និង​បង្កើន​ការត្រួតពិនិត្យ មធ្យោបាយ​ចេញ ចូលក្នុង​ប្រទេស ​និង​ក្រៅប្រទេស​ឲ្យ​បានល្អ​ប្រសើរ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​៕