ព័ត៍មានទាន់​ហេតុការណ៏
Search

តែងតាំង​លោក ​គាត ហ៊ុល ជា​អភិបាលក្រុង​ប៉ោយប៉ែត​ ជំនួស​លោក​អភិបាល​ក្រុង​ចាស់​ ដែល​ត្រូវ​ចូល​និវត្តន៍

បន្ទាយមានជ័យ​ ៖ ​លោក​ គាត ហ៊ុល ឋានន្តរសក្ដិ​មន្ត្រី ថ្នាក់​លេខ​៦​ ពី​ចៅសង្កាត់​ផ្សារ​កណ្ដាល ​ត្រូវ​បាន​ប្រកាស​តែងតាំង ជា​អភិបាលក្រុង​ប៉ោយប៉ែត ជំនួស​ លោក សាន ស៊ានហូ អភិបាលក្រុង​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍។

ពិធី​នេះ ​ធ្វើឡើង ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ នៅ​​​សាលាក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​ការចូលរួម​ ពី​សំណាក់ ​ឯកឧត្ដម ​សួន បវរ ​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​អ្នក​មុខ អ្នកការ ជាច្រើន​នាក់​ទៀត។

លោក​គាត ហ៊ុល អភិបាល​(​ថ្មី​)​ក្រុង​ប៉ោយប៉ែត​បាន​ថ្លែង​ថា ១​បូក​១​ ស្មើ​២ គឺ​ លោក​ និង​ លោក​ សាន ស៊ានហូរ អភិបាល​ចាស់ ​ដែល​អាច​នឹង​ឡើងជា​​​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត​ នា​ថ្ងៃ​ខាង​មុខ ​នឹង​រួមគ្នា​អភិវឌ្ឍន៍​ក្រុង​ប៉ោយប៉ែត​ឲ្យ​រីកចម្រើន​ជា​នេះ​ទៀត។

ឯកឧត្ដម សួន បវរ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា ​ក្នុង​នាម​ជា​អភិបាលក្រុង​ថ្មី​ ត្រូវ​ធ្វើ​យ៉ាងណា​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ ដោយ​ទុក​ខ្លួន​ជា​អ្នក​បម្រើ​រាស្ត្រ​ និង​បន្ត​អនុវត្ត​តាម​គោលនយោបាយ​រដ្ឋាភិបាល​រក្សា​បាន​នៅ​សន្តិភាព​ សន្តិសុខ ជូន​ជាតិ​ និង​ពលរដ្ឋ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114