ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង ធនធានទឹក អំពាវនាវ​ដល់​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្រោះ​រយៈពេល​អន្តរកាល​មិនទាន់​ឆ្លង​ផុត

ភ្នំពេញ ៖ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្រោះ​រយៈពេល​អន្តរកាល​មិនទាន់​ឆ្លង​ផុត​ទៅ​រក​ប្រក្រតី​ភាព​ឡើងវិញ​នោះទេ​។

យោងតាម សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៨-២៤ ខែមេសា ឆ្នាំ​២០១៩ នឹងមាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំង​ប្រទេស ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ដោយសារតែ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​បានអូសបន្លាយ​លើ​កម្ពុជា។

​សេចក្តី​ជូនដំណឹង​បានបញ្ជាក់​ទៀតថា ចាប់ពី​ថ្ងៃទី​១៩ ខែមេសា​ទៅ ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​នឹង​ចុះខ្សោយ ។​ចាប់ពី​ថ្ងៃទី​១៩-២៤ ខែមេសា បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ភ្លៀង​កក់ខែ​ចុះខ្សោយ អាច​នឹងមាន​កន្លែង​ខ្លះ​ស្ទើរតែ​គ្មាន​ទាំងស្រុង ។ ចំណែក​សីតុណ្ហភាព​អតិបរិមា​នឹង​បន្ត​កើនឡើង ក្នុង​ចន្លោះ​ពី​៣៧-៤០​អង្សា​សេ ។​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្រោះ​រយៈពេល​អន្តរកាល​មិនទាន់​ឆ្លង​ផុត​ទៅរក​ប្រក្រតីភាព​ឡើងវិញ​នោះទេ៕