ព័ត៍មានទាន់​ហេតុការណ៏
Search

រកឃើញ​អ្នកឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ ​លើក​ទី​២ និង​ ទី​៣ ពី​ស្រា​បៀរ​អាន់​ឆ័​រ​

ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ​ បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​ពីរ​ ជូន​អ្នកឈ្នះ​រង្វាន់​ ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ​ចំនួន​២​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ចំនួន​១៤​នាក់ ​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​ទៀតផងដែរ​។

កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​ អាន់​ឆ័​រ​” ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាល​ជ្រៅ ​និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ ចំពោះ​អតិថិជន ​ដែល​តែង​តែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

លោក ប៉ែន សុខ​រស់ មកពី​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ ពី​ស្រា​បៀរ​អាន់​ឆ័​រ​ បាន​មានប្រសាសន៍ថា ​៖ “​ខ្ញុំ​ ញ៉ាំ​ស្រា​បៀរ​ច្រើន​។ ខ្ញុំ​សំណូមពរ ​ឲ្យ​បងប្អូន​ញ៉ាំ​ស្រា​បៀរ​ច្រើន​ដូច​ខ្ញុំ ដែល​អាច​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​កាន់តែច្រើន ពីព្រោះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​ នៅមាន​ច្រើន​ទៀត​ រង់ចាំ​បងប្អូន​។ កាលនោះ​ ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង ​ពេល​ដឹង​ថា​ត្រូវ​រង្វាន់​។​”

ចំណែក​ឯ​អ្នកស្រី គាំ សុគន្ធា មកពី​ខេត្ត​កំពង់ស្ពឺ ឆ្នាំង ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​បាន​មានប្រសាសន៍ថា​ ៖ គាត់​ត្រូវ​រង្វាន់​នៅពេល​ផឹក​ជួបជុំ​មិត្តភ័ក្ដិ​។ នៅពេល​គាត់​ដឹង​ថា​ ត្រូវ​រង្វាន់​ធំ​១​ម៉ឺន​ដុល្លារ គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​។ “​ខ្ញុំ​ឈ្នះ​រង្វាន់​ពិតៗ​។ ខ្ញុំ​ជ្រើស​រើស​ញ៉ាំ​ស្រា​បៀរ​អាន់​ឆ័​រ​ តាំងពី​មិនទាន់មាន​រង្វាន់​រហូត​ ដល់​មាន​រង្វាន់​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង ហើយ​ខ្ញុំ​នឹង​យកលុយ​នេះ​ទៅរក​ស៊ី និង​ផ្គត់ផ្គង់​គ្រួសារ​។​”

អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ​ចំនួន​២​រូប​ បាន​ទទួល​រង្វាន់​ពី​ លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ​ នៃ​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័​រ និង​ លោក Roderick Leong នាយក​ផ្នែក​លក់​ នៃ​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័​រ។ អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន​១៤​នាក់ ​បាន​ទទួល​រង្វាន់​ពី​ លោក Fahmi Rajendra ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័​រ​។

កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ​ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ ចាប់ផ្ដើម​ពី​ថ្ងៃនេះ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោកអ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤​កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់​១០០ (​មួយរយ​) ដុល្លារ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។

ក្រុមហ៊ុន ​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ពីរដង​ជា​រៀងរាល់​ខែ ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត​ លោកអ្នក​អាច​បើក​ភ្លាម​នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ​។

បញ្ជាក់​ ៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។
​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!!!

ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
​រីករាយ​ស្រស់ថ្លា​
ពិសា​ដោយ​ការទទួលខុសត្រូវ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114