ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រៃផ្សៃណាស់ ! ប្តី​ចុង​ កាប់​ប្រពន្ធ ​រហូតដល់​ស្លាប់​ រួច​ចង​.​ក​សម្លាប់​ខ្លួនឯង ​

​សៀមរាប​ ៖ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ ដោយសារតែ​ភ្លើង​ប្រចណ្ឌ និង​ ស្រវឹង​ស្រា ទើប​ប្តី​ចុង ​ហ៊ាន​កាប់​ប្រពន្ធ​រហូតដល់​ស្លាប់​ ក្នុង​ត្លុក​ឈាម​ ​រួច​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​តាម​ក្រោយ​នៅក្នុង​ផ្ទះ​តែម្តង​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្រុមទី​០៤ ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ករណី​ហិង្សា​ក្នុង​គ្រួសារ (​ប្តី​ចុង​កាប់សម្លាប់​ប្រពន្ធ​) ជនសង្ស័យ​ឈ្មោះ ខាត់ ហឿ​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ខ្នារ សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្ត​សៀមរាប បាន​កាប់​ជាច្រើន​កាំបិត​ទៅ​លើ​ផ្ទៃមុខ ចំ​កែងដៃ​ខាងស្តាំ កដៃ​ខាងស្តាំ និង​ចង្អុលដៃ​ខាង​ឆ្វេង ទៅលើ​ជនរងគ្រោះ ឈ្មោះ សឿ​ម ចេ​ត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាង​លើ​។​ សមត្ថកិច្ច​បន្ថែមថា ជនសង្ស័យ​បាន​ចង​.​ក នឹង​កន្សែង​ពណ៌​ក្រហម​ចង​ជាប់​រ៉ូ​ត​ផ្ទះ​សម្លាប់​ខ្លួនឯង​។​

មូលហេតុ ស្រវឹងស្រា​ និង​ប្រចណ្ឌ ​បណ្តាល​ឲ្យ​មាន​ហិង្សា​ក្នុង​គ្រួសារ (​ប្តី​កាប់​ប្រពន្ធ​ស្លាប់ ​ហើយ​ចង​.​ក​ សម្លាប់​ខ្លួនឯង​)​។​

បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​រួច ​ក៏បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114