ព័ត៍មានទាន់​ហេតុការណ៏
Search

ថវិកា​១​លាន​រៀល​ របស់​នាយ​ឧត្ដមសេនីយ៍​សៅ សុខា ​ប្រគល់​ជូន​គ្រួសារ​សព​ដែល​ស្លាប់​ដោយ​ឆ្មា​ខាំ​ នៅ​ស្រុក​រមាសហែក​

​ស្វាយរៀង ​៖​ នា​រសៀល​ថ្ងៃទី​១៨ ​ខែមេសា ​ឆ្នាំ​២០១៩ លោក​ អុក ហាន ​ប្រធាន​គណបក្ស​ស្រុក និង​ថ្នាក់ដឹកនាំ​គណបក្ស​ស្រុក យុវជន​បក្ស​ស្រុក បាន​នាំយក​ថវិកា​ចំនួន​១​រៀល របស់លោក​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រមាសហែក ដើម្បី​ចូល​បុណ្យ​ដល់​គ្រួសារ សព លោក ​ពៅ មល់ នៅ​ភូមិ​ត្រពាំង​ស្គា​ន់​ថ្មី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។​

គួរ​រំលឹក​ថា ​កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩ លោក​ ពៅ មល់ ​ត្រូវបាន​សត្វ​ឆ្មា​ខាំ​ចំ​ដៃ ខណៈ​ដែល​ទៅលេង​ផ្ទះ​ម្តាយ​របស់​ជនរងគ្រោះ ហើយ​ក្រុមគ្រួសារ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ជំរុញ​ឲ្យ​លោក ​ពៅ មល់​ ទៅ​ជួប​ក្រុមគ្រូពេទ្យ​ពិគ្រោះ​យោបល់ ប៉ុន្តែ​គាត់​ពុំ​ព្រម​ទៅ​ជួប​ពេទ្យ​នោះ​ទេ រហូត​មក​ដល់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ជំងឺ​ចាប់ផ្ដើម​ធ្វើទុក្ខ​ ដែលមាន​អាការៈ​ក្តៅ​ខ្លាច​ទឹក ​ខ្លាច​ខ្យល់ ​ខ្លាច​ពន្លឺ ហើយ​ត្រូវបាន​បងប្អូន​ដឹក​តាម​ម៉ូតូ​ទៅកាន់​មន្ទីរពេទ្យ​ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​តាម​ផ្លូវ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114