ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថភាពពិសេសដែល OPPO F11 Pro ក្លាយជាទូរសព្ទលេចធ្លោប្រចាំឆ្នាំ​ ២០១៩

ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា ក្រុមហ៊ុនផលិតទូរសព្ទ OPPO កំពុងវាយលុកទីផ្សារខ្លាំងមែនទែនទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសផ្សេងៗ។​ ថ្វីត្បិតតែមកក្រោយពិតមែន តែសមត្ថភាពរបស់ទូរសព្ទឆ្លាតវៃដែលផលិតចេញពីប្រទេសចិនមួយនេះ  មានសមត្ថភាពមិនចាញ់គេនោះទេ រហូតដល់ពេលខ្លះ ល្អហួស ស៊ីដាច់ម៉ូដែលផ្សេងៗទៀតផងដែរ។ ជាក់ស្ដែងដូចជា ម៉ូដែល OPPO F11 Pro អីចឹង​ គឺពិសេសជាងគេត្រង់សាកថ្ម ល្បឿនលឿនដូចរន្ទះអីចឹង។​

OPPO F11 Pro​ មានបំពាក់ច្ចេកវិទ្យាសាកថ្មលឿនជំនាន់ថ្មី VOOC 3.0 ដែលវាអាចជួយដល់ការសាកថ្មទូរស័ព្ទលឿនជាងបច្ចេកវិទ្យា VOOC ជំនាន់មុនរហូតដល់ទៅរយៈពេល២០នាទី។ មិនត្រឹមតែជាបច្ចេកវិទ្យាដែលអាចសាកថ្មទូរស័ព្ទបានលឿនប៉ុណ្ណោះទេ វាថែមទាំងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ទោះបីជាពួកគេកំពុងតែលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ឬ ដំណើរការកម្មវិធីផ្សេងៗក្តី ព្រោះបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយស្ថាប័ន TÜV SÜD , ដែលវាមានស្រទាប់ការពារចំនួន៥ ស្រទាប់នៅខាងក្នុង ដែលធ្វើឲ្យអតិថិជនរាប់រយលាននាក់ មិនអាចបដិសេធចំពោះម៉ូឌែលត្រកូល F មួយនេះបានឡើ់យ។ តើអ្វីទៅជាក្តីកង្វល់របស់អ្នកប្រើប្រាស់ទូរស័ព្ទនាសម័យទំនើបនេះ? តើវាជាទូរស័ព្ទសាកថ្មឆាប់ពេញ រួចឆាប់អស់ថ្មវិញ? ឬ ជាទូរស័ព្ទដែលសាកថ្មឆាប់ពេញ រួចប្រើប្រាស់បានយូរ? យោងតាមការឲ្យដឹងរបស់ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា F11 Pro មិនត្រឹមតែបានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ប៉ុណ្ណោះទេ វាថែមទាំងមានកំម្លាំងថ្មរហូតដល់ទៅ 4000 mAh ធំជាងម៉ូឌែលមុនៗ សាកថ្មយូរប៉ុណ្ណា ក៏មិនមានកម្តៅបណ្តាលឲ្យក្តៅដៃលោកអ្នកដែរ ហើយថ្មដែលសាកពេញហើយ ជាធម្មតាអាចប្រើប្រាស់បានរយៈពេល 15ម៉ោង និង 30នាទី ហើយចំពោះការប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធីណេតវិញគឺមិនអាចកំណត់បានទេ វាអាស្រ័យទៅលើការប្រើប្រាស់របស់លោកអ្នក។

ម្យ៉ាងវិញទៀតបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 របស់ F11 Pro ប្រៀបដូចជាជំនួយការដ៏ល្អសម្រាប់លោកអ្នកបានយ៉ាងទាន់ពេលវេលា និង គ្រប់ទីកន្លែង ដែលអាចឲ្យលោកអ្នកទទួលបាននូវភាពជោគជ័យទាំងការងារ និង ការទំនាក់ទំនងទូទៅផងដែរ។ ​ ប្រសិនបើ F11 Pro របស់លោកអ្នកអស់ថ្មី ហើយសល់ត្រឹមតែ២% នៅពេលដែលលោកអ្នកក្រោកពីដំណេក នោះលោកអ្នកអាចសាកថ្មទុកចោល បន្ទាប់មកលោកអ្នកអាចចេញទៅហាត់ប្រាណ១៥នាទី ងូតទឹកពេលព្រឹក រៀបចំខ្លួនប្រាណទៅធ្វើការ និង បរិភោគអាហារពេលព្រឹក នោះទូរស័ព្ទ F11 Pro របស់លោកអ្នកនឹងទទួលបានថ្មទូរស័ព្ទជិតពេញភ្លាមៗ ដែលអាចធ្វើឲ្យលោកអ្នកប្រើប្រាស់បានពេញមួយថ្ងៃ ដោយមិនចាំបាច់ខ្វាយខ្វល់នឹងបញ្ហាទូរស័ព្ទអស់ថ្ម ឬ ត្រូវតែយក Power Bank តាមខ្លួនរហូតនោះទេ ។ នេះហើយជាចំណុចពិសេសមួយ ក្នុងចំណោមចំណុចពិសេសជាច្រើន ដែលធ្វើឲ្យទូរស័ព្ទ F11 Pro មានភាពលេចធ្លោខ្លាំង និង មានការគាំទ្រច្រើនពីអតិថិជនទាំងនៅក្នុងប្រទេសកម្ពុជា និង ក្រៅស្រុកនៅលើតម្លៃដែលអាចទទួលយកបាន 339$ ប៉ុណ្ណោះ ៕

 

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114