ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ប្រគំ​តន្ត្រី​ កាន់តែ​ធំ​អស្ចារ្យ និង​ប្លែក​ចំណី​ចក្ខុ​ នៅ​យប់​ចុងក្រោយ​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

​កំពង់ចាម ​៖ ក្រុមហ៊ុន​ស្រាបៀរ​អាន់​ឆ័​រ​ បានរៀបចំ​ការ​ប្រគំ​តន្ត្រី​យក្ស​ដ៏​អស្ចារ្យ​ នៅក្នុង​កម្មវិធី​កីឡា​បាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ លើ​ក​ទី​ពីរ ​រាត្រី​ចុងក្រោយ​ នៅ​ថ្ងៃទី​១៦ ខែ​មេសា ជា​ថ្ងៃ​ចុង​ក្រោយ​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។

ក្នុងឱកាស​ពិសេស​នោះ រាល់​អតិថិជន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ​ចាប់ពី​៦​កំប៉ុង​/​ដប​ នឹង​ទទួល​បាន​ឱកាស​ចាប់ឆ្នោត​ផ្សងសំណាង​ ដើម្បី​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​អាន់​ឆ័​រ ដូចជា អាវយឺត កន្សែង និង កម្រាល​សម្រាប់​ដំណើរ​កម្សាន្ត ដែល​អាច​ក្រាល​នៅ​ឆ្នេរ​សមុទ្រ​សម្រាប់​អង្គុយលេង​។​

កម្មវិធី​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ នៅ​រាត្រី​ចុងក្រោយ​នៅ​ថ្ងៃទី​១៦​មេសា នៅ​បរិវេណ​កោះ​ពេជ្រ​ក្បែរ​ផ្សារ​រាត្រី ខេត្ត​កំពង់ចាម បាន​ចូលរួម​សម្តែង​ដោយ​តារាចម្រៀង​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជាច្រើនរូប​ទៀត​ដូចជា អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណ​រាជ កញ្ញា ឱក សុគន្ធ​កញ្ញា លោក នី​កូ អ្នកនាង​សុគន្ធ នីសា អ្នកនាង សុខ ស្រី​នាង លោក ហ្សូ​ណូ កញ្ញា សួស វី​សា កញ្ញា ទេព បូ​ព្រឹក្ស លោក នី រតនា ជី​ដេ​តូ​តូ (DJ Toto) និង​តារា​ជាច្រើនរូប​ទៀត​។​

កម្មវិធី​នេះ​ នាំមក​ជួន​លោកអ្នក​ដោយ ស្រា​បៀរ អាន់​ឆ័​រ​។ ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​ដែល​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង​៣០​មេដាយ រសជាតិ​ស្រទន់​លើស​គេ ផ្តល់​នូវ​អារម្មណ៍​រីករាយ ស្រស់ថ្លា ស័ក្ដិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង គ្រប់​កម្មវិធី​។

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ពិសេស​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/ ។
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114