ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Arsenal​ឆ្លង​ផុត​ក្រុម Napoli​ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​Europa League

​កីឡាករ Alexandre Lacazette រកបាន​១​គ្រាប់​គាត់ ពេលដែល​ក្រុម Arsenal​បំបាក់​ក្រុម Napoli១-០​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​Europa League​។

ការ​ស៊ុត​បាល់​ពិន័យ Free-kick​នៅក្នុង​តង់​ទី​១​របស់​កីឡាករ Lacazette ចូលទៅក្នុង​ជ្រុង​ម្ខាង​នៃ​សំណាញ់ ល្មម​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​បាន​ជ័យជំនះ​សម្រាប់​ក្រុម​កាំភ្លើង​ធំ នៅ​រាត្រី​មួយ​ដែល​ក្រុម​ម្ចាស់ផ្ទះ Napoli មាននូវ​ឱកាស​ច្រើនជាង​ពេល​ការប្រកួត​បើកឆាក​ដំបូង​។

​អ្នកចាំទី Petr Cech របស់​ក្រុម Arsenal​បាន​និយាយ​ថា ក្រុម​របស់​លោក​បានធ្វើ​ឲ្យ​មាននូវ​ដំណើរ​ដ៏​លំបាក​មួយ​ដល់​ក្រុម Napoli ដើម្បី​រកបាន​ជ័យជំនះ​ទាំង​២​ជើង​៣-០ និង​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League​។

អ្នកចាំទី Cech បាន​និយាយថា យើង​គ្រប់គ្រង​ការប្រកួត​បានល្អ​ខ្លាំងណាស់ ហើយ​ការពារ​ក៏​ល្អ​ថែម​ទៀតផង​។

ក្រុម Arsenal​នឹង​បើកទ្វារ​ស្វាគមន៍​ក្រុម​អេ​ស្ប៉ា​ញ Valencia​នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​សប្តាហ៍ ទី​២ ខែឧសភា ខាងមុខនេះ។

អ្នកចាំទី Cech ដែល​នឹង​ប្រកាស​ចូលនិវត្តន៍​នៅក្នុង​រដូវក្តៅ​នេះហើយ​នោះ សង្គ្រោះ​បាល់​យ៉ាង​ល្អ​ផងដែរ​ពី​ការ​ស៊ុត​បាល់​របស់​កីឡាករ Jose Callejon ខណៈពេលដែល​កីឡាករ Arkadiusz Milik មាននូវ​គ្រាប់​បាល់​ចូល​ទី ត្រូវបាន​លប់ចោល ដោយសារតែ​អក​ហ្ស៊ើ ប៉ុន្តែ​ក្រុម​នៅ​ក្របខណ្ឌ Serie A​មួយ​នេះ មិនមាន​ការគំរាមកំហែង​ខ្លាំង​ប៉ុន្មាន​នោះទេ​មកលើ​ក្រុម Arsena​។

សូមបញ្ជាក់ថា ការ​ហាលអាវ​ក្រុម Napoli​របស់លោក Carlo Ancelotti មានន័យថា គ្មាន​ក្រុម​អ៊ីតាលី​ណាមួយ សេសសល់​នៅ​ការប្រកួត​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ​នោះទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114