ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​កីឡាករ Premier League ធ្វើពហិការ​ព័ត៌មាន​សង្គម​ដើម្បី​តវ៉ា​នឹង​ការបំពាន​ជាតិ​សាសន៍​

​ កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​កន្លងទៅ ក្រុម​កីឡាករ​ឈានមុខ​គេ​នៅ​ក្របខណ្ឌ Premier League បាន​គាំទ្រ​យុទ្ធនាការ​របស់​សមាគម​កីឡាករ​បាល់ទាត់​អាជីព​(PFA)​ដើម្បី​ធ្វើពហិការ​ព័ត៌មាន​សង្គម​រយៈពេល​២៤​ម៉ោង ដើម្បី​ក្រោកឈរ​ប្រឆាំងនឹង​ការប្រកាន់​ជាតិ​សាសន៍​។

PFA បាន​ជំរុញ​ឲ្យ​ក្រុម​កីឡាករ​អាជីព​ទាំងអស់​នៅ​អង់គ្លេស និង​វែ​លស៍ បង្ហោះ​ក្រាហ្វិក “#Enough”​នៅលើ​ព័ត៌មាន​សង្គម​របស់​ពួកគេ មុន​ពេល​ការ​ធ្វើ​ពហិការ​ធ្វើឡើង​នៅវេលា​ម៉ោង​៨ ម៉ោង​សកល ថ្ងៃ​សុក្រ​។

PFA បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា យុទ្ធនាការ​នេះ គឺជា​ការប៉ុនប៉ង​មួយ​ដើម្បី​បង្កើន​សំពាធ​មកលើ​ក្រុមហ៊ុន​ព័ត៌មាន​សង្គម និង​អង្គភាព​គ្រប់គ្រង​កីឡា ឲ្យ​ចាត់វិធានការ​ខ្លាំង​ជាង​មុន ពេលដែល​ឆ្លើយតប​នឹង​ការបំពាន់​ជាតិ​សាសន៍​។

ខ្សែការពារ​របស់​ក្លិប Spurs​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស កីឡាករ Danny Rose បាន​និយាយថា លោក​មិន​ចង់​ឲ្យ​កីឡាករ​អនាគត​ណា​ម្នាក់​ឆ្លងកាត់​នូវ​អ្វីដែល​លោក​បាន​ឆ្លងកាត់​នៅក្នុង​អាជីព​បាល់ទាត់​របស់លោក​នោះទេ​។

ខណៈនោះ​ដែរ កីឡាករ Chris Smalling ដែលជា​ខ្សែការពារ​របស់​ក្លិប Man Utd​បាន​គាំទ្រ​យុទ្ធនាការ​មួយ​នេះ ផងដែរ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​មិត្ត​រួម​ក្រុម Ashley Young របស់គាត់ បាន​រង​ការបំពាន​ដោយ​ជាតិ​សាសន៍​តាម Twitter បន្ទាប់ពី​ការ​ហាលអាវ​ក្រុម​របស់គាត់​ក្រោម​ថ្វី​ជើ​របស់​ក្រុម Barcelona​។

កីឡាករ Smalling បាន​និយាយថា ពេញ​មួយ​អាជីព​របស់លោក លោក​បាន​ឆ្លងកាត់​អស់ហើយ​ចំពោះ​ការបំពាន​ជាតិ​សាសន៍​អំឡុង​ការប្រកួត ដោយសារតែ​លោក​ស្បែក​ខ្មៅ ប៉ុន្តែ​ដល់ពេល​មានការ​បំពាន​តាម Twitter, Instagram​និង Facebook គឺ​លោក​មិនអាច​ទទួលយកបាន​នោះទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114