ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រា​សាក់ នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ នៅ​កម្ពុជា​»

​ភ្នំពេញ​ ៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា មាន​សេចក្តី​រីករាយ​សូម​ជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា​ទាំងអស់​មេត្តា​ជ្រាបថា ប្រា​សាក់​នឹងចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩ ខាងមុខនេះ​ នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ ស៊ី​ធី (​ច្រកចូល​លេខ២)​។

​កម្មវិធី​នេះ​រៀបចំឡើង​ដោយ​ធនាគារ​ជាតិ ​នៃ​កម្ពុជា ដើម្បី​ចែករំលែក​ពី​គុណប្រយោជន៍ ​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជូន​សាធារណជន ព្រម​ជាមួយនឹង​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ​ជាច្រើន រួមមាន ការដាក់​តាំង​បង្ហាញ​តាម​ស្តង់​ពិព័រណ៍ សមិទ្ធផល​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ការលេង​ល្បែង​កម្សាន្ត ការចាប់​រង្វាន់ និង​ការចែកជូន​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ចាប់ពី​ម៉ោង​១១និង៣០​នាទី​ព្រឹក រហូតដល់​ម៉ោង​៨​និង​៣០​យប់ ហើយ​កម្មវិធី​សប្បាយៗ​នេះ អនុញ្ញាត​ឲ្យ​សាធារណជន​ចូលរួម​ដោយ​សេរី​ផងដែរ​។​

​ជាមួយគ្នានេះដែរ សាធារណជន​អាច​អញ្ជើញ​ទស្សនា​ស្តង់​ពិព័រណ៍​ប្រា​សាក់ ទទួលបាន​នូវ​ការ​ប្រឹក្សា​យោបល់​ពី​សេវា​ហិរញ្ញវត្ថុ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ព្រមទាំង​ចូលរួម​កម្មវិធី​កម្សាន្ត ​ដើម្បី​ទទួល​បាន​រង្វាន់​ជាច្រើន​។ លោកអ្នក​អាច​ជួប​ជាមួយនឹង​ឌី​ជេ ណា​ណា ក្នុង​កម្មវិធី​ផ្តល់រ​ង្វាន់​អនុស្សាវរីយ៍​ពី​ប្រា​សាក់​ចាប់ពី​ម៉ោង​២និង​៣០​នាទី រហូតដល់​ម៉ោង​៣និង​០០នាទី​រសៀល​។ សូមកុំ​ភ្លេច សូម​ចូលរួម​ទាំងអស់គ្នា​!

អំពី​ប្រា​សាក់​
​ប្រា​សាក់ ជា​គ្រឹះស្ថាន​ឯកជន និង​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​កំពុងផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​រួមមាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ធនាគារ​ចល័ត សេវា​អេ​ធី​អឹម សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស និង​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំងប្រទេស​។

​អ្វីដែល​ពិសេស​នោះ ​គឺ ការបង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ ឬ ទៅ​មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ឬ ផ្ទេរប្រាក់​ទៅកាន់​អ្នក​គ្មាន​គណនី តាមរយៈ​សេវា​ធនាគារ​ចល័ត (Mobile Banking & Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ មិន​គិត​កម្រៃ​សេវា​ឡើយ​។

​សម្រាប់​ព័ត៌មាន​បន្ថែម ​៖ សូម​ទាក់ទង​យើងខ្ញុំ​តាម ០២៣ ៩៩៩ ៩១១ ឬ ០៨៦ ៩៩៩ ៩១១ ឬ ០៩៦ ៩៩៩ ៩១១ ឬ វេ​ប​សាយ​ត៍ www.prasac.com.kh ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114