ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ថៃ​ បញ្ជូន​សព​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កន្លង​ទៅ មក​ឲ្យ​កម្ពុជា​វិញ​

​​ឧ​ត្ត​រ​មានជ័យ ​៖ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច សមត្ថកិច្ច​ប្រចាំការ​ច្រក​ជប់​គគីរ បាន​ទទួល​សាកសព​ប្រជាពលរដ្ឋ​ខ្មែរ ពី​សមត្ថកិច្ច​ថៃ។

ក្នុងនោះដែរ សមត្ថកិច្ច​ថៃ​បានប្រគល់សព​ ចំនួន​០១​នាក់ មាន​ឈ្មោះ នឹម គុណ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ដែល​បាន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គោយន្ត​ក្រឡាប់ នៅ​ចំណុច​អូរ​ត្រជាក់ចិត្ត ស្ថិត​ក្នុងភូមិ​ជប់​គគីរ ខាងលិច​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។

​បច្ចុប្បន្ន សាកសព​ ត្រូ​វ​បាន​ប្រគល់ឲ្យ​សាច់ញាតិ​ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114