ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ម៉ុង​តេ​ណេ​ក្រូ រឹបអូស​គ្រឿងញៀន​នៅលើ​នាវា​ហ្វឹកហាត់​

​តម្រួតយោធា​ប្រទេស​ម៉ុង​តេ​ណេ​ក្រូ​បាន​ធ្វើ​ការ​រឹបអូស​គ្រឿងញៀន​ប្រមាណ​៥០​គីឡូក្រាម​នៅលើ​នាវា​ហ្វឹកហាត់​មួយ​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​នាវា​នោះ​ទទួល​និស្សិត​ហ្វឹកហាត់​បើកបរ​នាវា​។ ក្រសួង​ការពារ​ប្រទេស និង​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​សុក្រ​។

នៅ​ក្នុង​ពេល​ឆ្មក់​ឆែកឆេរ​មុន​ថ្ងៃ​នេះនោះ​តម្រួតយោធា​បាន​រកឃើញ​វត្ថុ​ធាតុ​ដែលជា​សង្ស័យថា​ជា​សារធាតុ​ភ្ញោច​ផ្លូវចិត្ត​រាប់សិប​គីឡូក្រាម​ស្ថិតនៅក្នុង​នាវា​មួយគ្រឿង​ឈ្មោះ Jadran ដែល​ចត​នៅ​កំពង់ផែ Tivat ក្នុង​សមុទ្រ Adriatic ។​
​ ​កាសែត Daily Vijesti ដែលមាន​ស្នាក់ការ​នៅ​ក្រុង Pod Gorica បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​រឹបអូស​យកបាន​សារធាតុ​កូ​កា​អ៊ីន យ៉ាងច្រើន​មាន​រហូតដល់​ទៅ​ទម្ងន់ ៥០​គីឡូក្រាម​នៅលើ​នាវា​នោះ​។

ប៉ុន្តែ​ការចាប់​ឃាត់ខ្លួន​មិនត្រូវ​បានធ្វើ​ឡើង​នោះទេ​។ ទាំង​សាស្ត្រាចារ្យ​និង​និស្សិត​នៃ​មហាវិទ្យាល័យ​នាវា ចរណ៍ Naval Fauclty នៃ​ប្រទេស​ម៉ុង​តេ​ណេ​ក្រូ​មិនមាន​វត្តមាន​នៅលើ​នាវា​នោះទេ​នៅពេល​ឆ្មក់​ចូល​ឆែកឆេរ​ក្នុង​នាវា​នោះ​៕
រ៉​យ​ទ័​រ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114