ព័ត៍មានទាន់​ហេតុការណ៏
Search

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ផ្តល់​ទឹកប្រាក់​១១៨​លាន​ដុល្លារ​ដល់​ប្រទេស​ម៉ូ​ហ្សំ​ប៊ី​គ​​ក្នុងការ​ស្ថាបនា​ឡើងវិញ ក្រោយ​ព្យុះ​ស៊ី​ក្លូន Idai

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បានប្រកាស​កាលពី​ថ្ងៃ​សុក្រ ពី​ការអនុម័ត​ឥណទាន​មាន​ទឹកប្រាក់​ដល់​ទៅ​១១៨.២​លាន​ដុល្លារ​ដែល​អាច​នឹង​ត្រូវបាន​ផ្តល់​យ៉ាង​ឆាប់រហ័ស​ទៅ​ឲ្យ​ប្រទេស​ម៉ូ​ហ្សំ​ប៊ី​គ ដើម្បី​ជួយ​ដល់​ប្រទេស​នេះ​ដែល​រង​មហន្តរាយ​ដោយសារ​ព្យុះ​ស៊ី​ក្លូន Idai ក្នុងការ​ស្ថាបនា​ប្រទេស​ឡើងវិញ​។



​កម្ចី​ដោយ​គ្មាន​ការប្រាក់​នឹង​ជួយ​បង្កើន​ដល់​ថវិកា​របស់​ប្រទេស​ម៉ូ​ហ្សំ​ប៊ី​គ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្ថាបនា​ប្រទេស​ឡើងវិញ បន្ទាប់ពី​មហន្តរាយ​ធំធេង​បង្កដោយ​ព្យុះ​ស៊ីក្លូន Idai កាលពី​ខែ​មុន​។ IMF បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​មួយ​យ៉ាង​ដូច្នេះ​។

​ព្យុះ​បាន​បោកបក់​បំផ្លិចបំផ្លាញ​ឆ្លងកាត់ ប្រទេស​ម៉ាឡាវី ម៉ូ​ហ្សំ​ប៊ី​គ​និង​ហ្ស៊ី​ម​បា​វ៉េ កាលពី​រាត្រី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៥ ខែមីនា បណ្តាល​ឲ្យ​រង​អន្តរាយ​មានតម្លៃ​ដល់​ទៅ​២​ពាន់​លាន​ដុល្លារ​(​នេះ​បើ​យោងតាម​ការលើកឡើង​ពី​ធនាគារពិភពលោក​។​

​ ​នៅក្នុង​ប្រទេស​ម៉ូ​ហ្សំ​ប៊ី​គ​តែមួយ​ប៉ុណ្ណោះ មនុស្ស​ជាង​៦០០​នាក់​បាន​ស្លាប់​ក្នុងចំណោម​ពលរដ្ឋ​១.៨៥​លាន​នាក់ ដែល​រង​ការប៉ះពាល់ ខណៈពេល​នៅឯ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​វិញ​មាន​ស្លាប់​មនុស្ស​ជាង​៣៤០​នាក់​៕
​អា​.​អេ​ហ្វ​.​ប៉េ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114