ព័ត៍មានទាន់​ហេតុការណ៏
Search

បុគ្គលិក​ខណ្ឌ​៧​មករា​ម្នាក់​ ជិះ​ម៉ូតូ​ទៅ​យក​ឪពុក​ខ្លួនឯង​មកពី​លេង​ស្រុក​សោះ​ បែរជា​អ្នកលក់មិនដែល​ស្គាល់​គ្នា អោយ​រង្វាន់​៤០​លាន​រៀល​មក​ផ្ទះ​វិញ ដោយ​មិនដឹង​ខ្លួន​តាមរយៈ​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា

ភ្នំពេញ ​៖​ សំណាង​អាច​កើតឡើង​គ្រប់ពេលវេលា​ទាំងអស់​អោយតែ​យើង​ប្រកាន់ខ្ជាប់​នូវ ទង្វើ​ល្អជា​មួយ​អ្នក​ជុំវិញខ្លួន ហើយ​នេះ​ក៏​អាចជា​ហេតុផល​មួយ​ដែល​បងប្រុស ហែម ស៊ីណា ឈ្នះ​បាន​រង្វាន់ ៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា បន្ទាប់ពី​ទៅ​ទទួលយក​ឪពុក មកពី​លេង​ស្រុក​ក្រោយពេល​សែន​ឆេង​ម៉េង និង ចូលឆ្នាំ​ខ្មែរ​រួច​។

​បងប្រុស ស៊ីណា ដែលជា​បុគ្គលិក​បម្រើការ​នៅ​ខណ្ឌ ៧ មករា បានមក​បើក​រង្វាន់​នៅ រោងចក្រ​ស្រា​បៀរ​កម្ពុជា ប្រាប់​ទាំង​ទឹកមុខ​ញញឹម សប្បាយរីករាយ​ថា “​ខ្ញុំ​ក៏​មិនដឹង​ដែរ​ថា នៅក្នុង​កំប៉ុង ស្រា​បៀរ​កម្ពុជា ដែល​ខ្ញុំ​ទិញ​ពី​អ្នកលក់ នៅតាម​ផ្លូវ​ម្តុំ​គីឡូ​លេខ ៩ ប្រមាណ ៦​កំប៉ុង​នោះ វា​មាន​រង្វាន់​ធំ ៤០​លាន​រៀល​នៅក្នុង​កំប៉ុង ទាំង​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ចង់​ទិញ ស្រា​បៀរ​កម្ពុជា មក​ពិសា​ក្នុង​ឱកាស​ជួបជុំ​ប៉ា​ខ្ញុំ និង​បងប្អូន ក្រោយពេល​គាត់​ត្រឡប់​ពី ស្រុក​វិញ​តែប៉ុណ្ណោះ តែ​អ្នក​ណា​ទៅ​ដឹង​អី​ថា ពេល​មក​ដល់​ផ្ទះ​ចាប់ ផ្តើម​ញុំា​បាយ គាស់​មួយ កំប៉ុង​មក ស្រាប់តែ​ឃើញ​លេខ ៤០​លាន​រៀល លើ​ក្រវិល​កំប៉ុង ខ្ញុំ​ឡើង​ចង់​ភាំង ភ័យ​អរ​ៗ ហើយ​បង្ហាញ​ទៅ​បងប្អូន គេ​គ្នា​ហ៊ោ​សប្បាយ​ផ្តោយ​! ហើយ​ទិញ ២​កេស ថែមទៀត​ជប់លៀង​ឈ្នះ​រង្វាន់​ហ្នឹង​តែម្តង​។​”

បងប្រុស​បន្ថែម​ទៀត​ថា “​ជារឿយៗ ស្រា​បៀរ​កម្ពុជា គាត់​តែងតែ​ជា​ជម្រើស​ស្រា​បៀរ​ទី​១ សម្រាប់​ការ​ជួបជុំ​ជាមួយ​មិត្តភក្តិ​បងប្អូន រាល់ពេល​មានកម្ម​វិធី​សប្បាយរីករាយ​ផ្សេងៗ ដោយសារតែ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​វា និង ក្រោយពេល​ទស្សនា​រោងចក្រ​ស្រា​បៀរ​កម្ពុជា រួចមក ធ្វើ​អោយ​គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត និង ជឿជាក់​ទៅលើ​គុណភាព និង អនាម័យ​នៃ ការផលិត​ស្រា​បៀរ​នេះ​កាន់តែ​ខ្លាំង​ឡើង។ ហើយ​មុន​បញ្ចប់​លោក​ក៏​ប្រាប់​ផង​ដែរ​ថា ប្រាក់​រង្វាន់​ដែល​បាន​មក​នេះ បងប្រុស​នឹង​ផ្តល់​ទៅ​ អោយ​ម្តាយ​ជាទី​ស្រឡាញ់​សម្រាប់ ទិញ​ម៉ា​ស៊ិន​បោក​គក់​បន្ថែម ដើម្បី​ពង្រីក​មុខរបរ​នេះ​ថែម ទៀត។”

​ពិសា​ដោយ​ការទទួលខុសត្រូវ​!​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114