ព័ត៍មានទាន់​ហេតុការណ៏
Search

ផឹកទឹក​ប្ដូរ​និស្ស័យ​ ស្រវឹង​ដល់ក ​ចាប់​បោច​សក់​ស្ត្រី​ម្នាក់ ​ទាត់​ឲ្យ​របួស​ និង​ជេរ​ប្រមាថ​

ភ្នំពេញ ​ ៖​ បុរស​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ​បន្ទាប់ពី​ប្រើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​ស្ត្រី​ម្នាក់​បណ្ដាលឲ្យ​របួស ​ខណៈ​ជន​បង្ក​ផឹក​ស្រា​ស្រវឹង ​ដោយ​យក​ដៃ​បោច​សក់ ​រួច​យក​ជើង​ទាត់​ធាក់​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ ចំណ​ផ្លូវ​លំ ភូមិ​ឃ្លាំ​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

បុរស​ ដែល​ប្រើ​ហិង្សា​ទៅ​លើ​ស្ត្រី​នោះ​ ឈ្មោះ ស្រី សុខា​ន់ អាយុ​៤៩​ឆ្នាំ មុខរបរ​ជាង​សំណង់ មាន​ទី​លំនៅ​ផ្ទះ​លេខ​០៦៧​ង ផ្លូវ​លំ ក្រុម​ទី​៧ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ។

ស្ត្រីជន​រងគ្រោះ​ ឈ្មោះ សាត ផា អាយុ​៤៦​ឆ្នាំ មុខរបរ​​នៅ​ផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​៦៣​ង ផ្លូវ​លំ ក្រុម​ទី​៧ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ខែ​ឆ្នាំ​ខាងលើ​ ឈ្មោះ ស្រី សុខា​ន់ ភេទ​ប្រុស ​បាន​ផឹក​ស្រា​ស្រវឹង​ ទៅ​រក​រឿង​ជេរប្រមាថ ​និង​បាន​ប្រើ​ហិង្សា​ទៅលើ​ ឈ្មោះ សាត ផា ភេទ​ស្រី ​ដោយ​យកដៃ​បោច​សក់​ រួច​យក​ជើង​ទាត់​ បណា្តល​ឲ្យ​រងរបួស​ត្រង់​ជង្គង់​ទាំងសងខាង។

​ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាមច្បាប់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114