ព័ត៍មានទាន់​ហេតុការណ៏
Search

តើមានរឿងអីកើតឡើងរវាង Avengers និង OPPO

ស្របពេលដែលខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ “ Avengers ” ត្រូវបានផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដីទាំងនៅក្នុងប្រទេសកម្ពុជា និង នៅលើសកលលោករួចមក ស្រាប់តែ Page ផ្លូវការរបស់ OPPO ប្រចាំនៅប្រទេសកម្ពុជាយើងក៏បានបញ្ចេញរូបភាពពីរសន្លឹក ចំនួនពីរថ្ងៃជាប់គ្នាតែម្តងដែលមានអ្នកចូលរួម Like, Comment និង Shared យ៉ាងច្រើន ដោយរូបភាពដែលបានបញ្ចេញនៅថ្ងៃទី១នោះ បានបង្ហាញពីជ្រុងផ្នែកខាងលើ ខាងមុខ នៃទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹង Screen Avengers និងរូបភាពថ្ងៃទី២បានបង្ហាញផ្នែកខាងលើ ខាងក្រោយនៃទូរស័ព្ទវិញ    ម្តង ដែលមាន Logo OPPO និង អក្សរ A ព័ទ្ធដោយរង្វង់ តំណាងឲ្យប្រេន Avengers ដែលជាប្រភេទរឿងកំពុងពេញនិយមខ្លាំងរបស់ហូលីវូដ ទាំងបច្ចេកវិទ្យា និង រូបភាពច្នៃប្រឌិតដ៏ត្រជាក់ភ្នែកមកជាមួយឡើងប្លែកម៉ាកប់ស៊េរីតែម្តង

ហេតុអ្វីបានជា Page OPPO បញ្ចេញរូបភាពបែបហ្នឹង? តិចលោមានទូរស័ព្ទ Avengers មែនទៅ! តែវាអាចមិនមែនជាការពិតដែរ តិចលោគេគ្រាន់តែ Design ចេញមក ដើម្បីបោកបញ្ឆោតយើងទេដឹង! ប៉ុន្តែបើមានមែននោះ ហាហាហាហា ច្បាស់ជាមិនរួចពីកណ្តាប់ដៃគ្នាយើងទេ ព្រោះ Fan ផ្កាប់មុខរបស់ Avengers ច្រើនណាស់ ដែលកំពុងរង់ចាំ តែដល់ថ្ងៃទៅមើលកុនរឿង Avengers តែប៉ុណ្ណោះ បើបានមើលកុន Avengersហើយ បានកាន់ទូរស័ព្ទ Avengers ហ្នឹងទៀត គឺថាអស់ទាស់តែម្តង

ប៉ុន្តែយោងតាមការស្រាវជ្រាវ ឃើញថាវាពិតជាមានព័ត៌មានបែកធ្លាយជារូបភាពស្រដៀងគ្នានេះដែរ ទំនងដូចជាម៉ូឌែលទូរស័ព្ទថ្មីរបស់OPPOដែលមានទំនាក់ទំនងជាមួយនឹងប្រេន Avengers តែមិនដឹងថាវានោះ មានឈ្មោះអ្វីឲ្យពិតប្រាកដបើលោកអ្នកចង់ដឹងច្បាស់ លោកអ្នកអាចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយះ​ link ទីនេះ

://www.facebook.com/OPPOCAMBODIA/?epa=SEARCH_



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114