ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ត្រូវ​ជាប់ពន្ធនាគារ​ពាក់ព័ន្ធ​ការតវ៉ា​ចលនា​ឆ័​ត្រ​

មេដឹកនាំ​ដ៏​លេចធ្លោ​ចំនួន​បួន​នាក់​នៃ​ចលនា​ប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង​ត្រូវបានដាក់ពន្ធនាគារ​កា​ល​ពីថ្ងៃ​ពុធ​សម្រាប់​តួនាទី​របស់​ពួកគេ​ក្នុង​ការរៀបចំ​បា​តុម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំ​២០១៤​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ត្រូវ​ជួបប្រទះ​ចលាចល​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹងសម្បា​។
​​ការ​ដាក់​ពន្ធនាគារ​នេះ​គឺជា​ការវាយប្រហារ​ចុងក្រោយបង្អស់​ចំពោះ​ចលនា​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​នេះ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បុគ្គល​សំខាន់ៗ​ត្រូវ​ជាប់ពន្ធនាគារ​ឬ​ត្រូវ​ហាមឃាត់​ពី​ការ​ឈរ​ឈ្មោះ​ជា​អ្នក​តាក់​តែង​ច្បាប់​ចាប់​តាំងពី​ចលនា​នៃ​ការ​មិន​គោរព​ច្បាប់​ស៊ីវិល​របស់​ពួកគេ​បាន​អង្រួន​ទីក្រុង​នេះ​ប៉ុន្តែ​មិនដែល​ទទួល​បាន​សម្បទា​ន​ណាមួយ​ឡើយ​។

​សកម្មជន​ចំនួន​ប្រាំបួន​នាក់​ត្រូវ​បាន​គេ​រក​​ឃើញ​មាន​ពិរុទ្ធ​កាលពីដើម​ខែ​មេសា​ក្រោម​ច្បាប់​រំខាន​ជា​សាធារណៈ​សម័យ​អាណានិគម​ដែល​គេ​កម្រ​ប្រើ​ដោយសារ​ការ​ចូល​រួម​របស់​ពួកគេ​នៅ​ក្នុង​បាតុកម្ម​ចលនា​ឆ័​ត្រ​ដែល​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​សម្រាប់​មេដឹកនាំ​ទីក្រុង​នេះ​។

​ការ​ជំនុំជម្រះ​ក្តី​របស់​ពួកគេ​បាន​រំឭក​ជាថ្មី​អំពី​សេរីភាព​ធ្លាក់ចុះ​នៅក្រោម​ការអះអាង​របស់​ប្រទេស​ចិន​ដែល​បាន​បដិសេធ​ការ​ទាមទារ​របស់​ក្រុង​ហុងកុង​សម្រាប់​ការនិយាយ​កាន់តែច្រើន​អំពី​របៀប​ដែល​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​ដំណើរការ​។ ​មេដឹកនាំ​សំខាន់​ពីរ​នាក់​នៃ​ការតវ៉ា​ដ៏​ធំ​មួយ​នេះ​គឺ​សាស្ត្រាចារ្យ​សង្គម​ឈ្មោះ Chan Kin-man អាយុ​៦០​ឆ្នាំ​និង​សាស្ត្រាចារ្យ​ច្បាប់​ឈ្មោះ Benny Tai អាយុ​៥៤​ឆ្នាំ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​យូរ​ជាងគេ​ពោលគឺ​១៦​ខែ​។

​មេដឹកនាំ​ពីរ​នាក់​ទៀត​គឺ​សកម្មជន​ឈ្មោះ Raphael Wong និង​សមាជិកសភា​ឈ្មោះ Shiu Ka-chun បានទទួល​ទោស​៨​ខែ​ខណៈដែល​អ្នក​ផ្សេងទៀត​ត្រូវបាន​ព្យួរទោស​ឬ​ទទួលបាន​ការបញ្ជា​សេវា​សហគមន៍​។ ជនជាប់ចោទ​ម្នាក់​ដែលជា​សមាជិកសភា​ឈ្មោះ Tanya Chan ត្រូវបាន​ផ្អាក​ការកាត់ទោស​ព្រោះ​នាង​ត្រូវការ​ការវះកាត់​ខួរក្បាល​។

​គួរ​បញ្ជាក់ថា ទោស​ជាប់ពន្ធនាគារ​នេះ​គឺមាន​កម្រិត​ខ្លាំង​បំផុត​សម្រាប់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការតវ៉ា​រយៈពេល​៧៩​ថ្ងៃ​ដែល​បង្ហាញ​ពី​កំហឹង​ដ៏​ធំ​ជាពិសេស​ក្នុងចំណោម​យុវវ័យ​របស់​ទីក្រុង​ហុងកុង​អំពី​ការដឹកនាំ​និង​ទិសដៅ​របស់​ទីក្រុង​នេះ​៕ AFP





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114