ព័ត៍មានទាន់​ហេតុការណ៏
Search

អាណិត​ណាស់! ​តារា​សម្តែង​លោក រក្សា​ ឬ​ចែ​ចូ​ចូ បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​បេះដូង​រីក​និង​ជំងឺ ឈាម សស៊ីឈាមក្រហម​

​ភ្នំពេញ ​៖​ តារា​សម្តែង​ប្រុស​លក្ខណៈ​ភេទ​ទី​៣ ​និង​ជា​អ្នកជំនាញ​ផាត់មុខ​លោក រក្សា ឬ​ហៅ​ក្រៅ​ថា​ចែ​ចូ​ចូ ​ពេលនេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ និង​ស្លេកស្លាំង​ខ្លាំង​ ក្រោយពេល​ដែលមាន​ជំងឺ​ពីរ​មុខ​ក្នុង​ពេល​តែមួយ​ពោលគឺ​ជំងឺ​បេះដូង​រីក​និង​ជំងឺឈាមសស៊ីឈាមក្រហម​។ ​នេះ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក អ៊ឹម ជីវ៉ា​។​

តារា​សម្តែង​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​តារា​ប្រុស​លោក រក្សា បែបនេះ​ថា​អាណិត​គាត់​ណាស់ លោក​រក្សា​ឬ​ចែ​ចូ​ចូ គាត់​គឺ​សិល្បករ​មួយរូប​និង​ជា​អ្នកជំនាញ​ផាត់មុខ​ធ្វើ​សក់ តែ​ពេលនេះ​គាត់​ធ្លាក់ខ្លួន​ឈឺ ដោយ​ជំងឺ​បេះដូង​រីក​និង​ជំងឺឈាមសស៊ីឈាមក្រហម។​

ប្រភព​បាន​បន្តទៀតថា ​ទោះបី រក្សា ធ្លាក់ខ្លួន​ឈឺ​គ្មាន​ថវិកា​ព្យាបាល​ក៏​ប្អូន​មិន​ហ៊ាន​មាត់ក​អោយ​អ្នកណា​ដឹង​ឡើយ​គឺ​ប្អូន​សុខចិត្ត​ដេក​ឈឺ​នៅ​ផ្ទះ​ជួល​មិន​ហ៊ាន​ប្រាប់​គេ​អោយដឹង​ឡើយ។​ដោយសារតែ​ប្អូន​ខ្លាច​គេ​ថា ​អ្នក​សិល្បៈ​អោយ​តែ​ពេល​ធ្លាក់ខ្លួន​ឈឺ​គឺ​សុំ​ជំនួយ ដូចនេះ​ហើយ​បាន​ប្អូន​សុខចិត្ត​លំបាក​វេទនា​ខំប្រឹង​ទៅ​ថត​ផង​តុបតែង​មុខ​អោយ​គេ​ផង​ទាំង​ឈឺ​ ដើម្បី​បាន​លុយ​បន្តិចបន្តួច​មក​ព្យាបាល​ជំងឺ។

លោក អ៊ឹម ជីវ៉ា បាន​និយាយថា ខ្ញុំ​ជួប​គាត់​នៅពេលដែល​គាត់​មកជួយ​នៅ​សង្ក្រាន្ត​ច្បារអំពៅ ហើយ​ខ្ញុំ​ឃើញ​រូបរាង​គាត់​ស្គមស្គាំង​ទឹកមុខ​ស្លេកស្លាំង​គឺ​ឃើញ​សភាព​ដែល​សឹងតែ​មិនគួរ​អោយ​ជឿ​ដែល​កាលពីមុន​ប្អូន​មាន​រូបរាង​ធាត់​ទម្ងន់​ប្រហែល​៨០​គីឡូ​ឥឡូវ​ស្រក​គីឡូ​នៅ​មិន​ដល់​៤០​គីឡូ​ផង។ អ្វីដែល​ជាការ​សំណូមពរ​របស់ខ្ញុំ​សូម​អោយ​បងប្អូន​ទាំងអស់​បងប្អូន​ណា​ដែលមាន​លទ្ធភាព​ជួយ​គាត់​ផង ជាពិសេស​សិល្បករ​គ្នាឯង​ជា​ជំហាន​មុខ។​

បន្ថែម​ពីលើ​នេះ ​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បានលើកឡើង​ថា​ ជួយ​ទៅតាម​ទឹកចិត្ត ជួយ​ទាន់​មនុស្ស​អាច​ឈរ​បាន​ដើរ​បាន ជួយ​អ្នកណា​ក៏ដោយ​កុំ​ជួយ​ពេល​មនុស្ស​ជិត​ស្លាប់ វា​ជាការ​ហួសពេល​ហើយ ហើយ​បើ​បងប្អូន​ណា​មិនបាន​ជួយ​សូមមេត្តា កុំ​រើសអើង​មើលងាយ​ជេរ​ប្រមាថ​អ្វី​មនុស្ស​យើង​ម្នាក់ៗ​គ្មាន​អ្នកណា​ល្អ​គ្រប់​ដប់​ទេ ហើយ​ជំងឺ​អ្នកណា​ក៏​មានដែរ​គ្រាន់តែ​តិច​ហើយ​និង​ច្រើន កុំ​សើច​យំ​គេ គ្មាន​អ្នកណា​រួច​ផុតពី​សេចក្តីស្លាប់​បានឡើយ តែបើ​នៅមាន​ជីវិត​ត្រូវ​សាង​ល្អ​អោយ​បាន​ច្រើន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114