ព័ត៍មានទាន់​ហេតុការណ៏
Search

ត្រៀមៗ សល់​តែ ២​ថ្ងៃ​ទៀត​ទេ​! អ្នក​ដែល​បាន​បំពេញ​ឈ្មោះ​លើ​សំបក​កេស ភេសជ្ជៈ ប៉ូវ​កម្លាំង វើក ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប និង ទឹកបរិសុទ្ធ​កម្ពុជា សូម​ធ្វើការ​ផ្ទៀងផ្ទាត់ លទ្ធផល​ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X ចំនួន ៥០​រង្វាន់ នៅ​ថ្ងៃទី ២៦ ខែ មេសា ខាងមុខនេះ ហើយ

ភ្នំពេញ​ ៖ គិត​មកដល់​ថ្ងៃនេះ ចំនួន​សំបក​កេស​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប និង ទឹកបរិសុទ្ធ​កម្ពុជា ដែល​បាន​បំពេញ​ឈ្មោះ និង លេខ​ទូរស័ព្ទ ដើម្បី​ចូល​រួម​ផ្សងសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X សរុប​ចំនួន ៣០០​រង្វាន់​នោះ ឥឡូវនេះ​កើន ឡើង​រហូត​ទៅដល់ ៨​ម៉ឺន​សន្លឹក​ហើយ​។

លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស សូម​ក្រើន​រម្លឹក​ដល់ អតិថិជន​អ្នកលក់​បន្ត និង អ្នក​ដែល​ទិញ​ភេសជ្ជៈ​ខាងលើ​ទាំង​កេសៗ ហើយ​បាន​បំពេញ ឈ្មោះ និង លេខ​ទូរស័ព្ទ​ដើម្បី​ផ្សងសំណាង​ឈ្នះ​រង្វាន់ ៥០​រង្វាន់ ជា​រៀង​រាល់ខែ​ខាងលើ សូម​ចូលរួម​ផ្ទៀងផ្ទាត់​នូវ​សំណាង​របស់​លោក​អ្នក​តាម​រយៈ​កម្មវិធី​ប្រគំតន្ត្រី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ហង្ស​មាស អេ​ជ​ឌី នៅ​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៦​ដល់​៨​ល្ងាច តទៅ​ទាំងអស់គ្នា​។

សម្រាប់​អ្នក​ដែល​ខកខាន​មិនបាន​ផ្ទៀងផ្ទាត់​លទ្ធផល​ផ្ទាល់ សូម​តាមដាន​មើល​លទ្ធផល​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ភេសជ្ជៈ​នីមួយៗ​ខាងលើ និង​សារព័ត៌មាន​អន​ឡាញ​រួម​មាន កម្ពុ​ជាថ្មី ដើមអម្ពិល ថ្មី​ថ្មី FreshNews, និង KBN នៅ​២​ថ្ងៃ​បន្ទាប់ពី​កម្មវិធី​ទូរទស្សន៍​ហង្ស​មាស ហើយក៏​អាច​ធ្វើ​ការទំនាក់ទំនង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​អតិថិជន ០៦១/០៦៧/០៦៩ ៩០២ ៩០២ ដើម្បី​ធ្វើ​ការបើក​រង្វាន់ បើសិនជា​លោកអ្នក​ជា​អ្នកឈ្នះ​។

សូម​បញ្ជាក់​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស ដែល​ជា​ម្ចាស់​ផលិតផល​ភេសជ្ជៈ​ខាងលើ បានផ្តល់​កម្មវិធី​លក់​ប្រូ​ម៉ូ​សិន​ពិសេស​ដល់​អ្នកលក់​បន្ត និង​អ្នក​និយម​ទិញ​ភេសជ្ជៈ​ខាងលើ​ទាំង​កេសៗ អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X ចំនួន ៣០០​គ្រឿង ពី​សំបក​កេស​ផលិតផល ទាំងនោះ ដោយ​គ្រាន់តែ​បំពេញ​ឈ្មោះ លេខ​ទូរស័ព្ទ រួច​ដាក់​ទៅក្នុង​ធុង​ឆ្នោត​នៅតាម​តូប លក់​ចាប់ហួយ​នៅ​ទូរ​ទាំង​ប្រទេស​កម្ពុជា តាំងពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ មក​ម្ល៉េះ៕