ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ម្នាក់​រួម​ទាំង​វត្ថុ​តាង ត្រូវ​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ

រតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​បរ​កែវ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​អង្គារ ៤​រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ​ត្រង់​ចំណុច​ចម្ការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ​។

មន្ត្រី​នគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹង​ថា ដោយមាន​សេចក្តី​រាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហម សុផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។

ក្នុងនោះដែរ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ម៉ៅ​ក្រាម​ ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់​តូច​និង​,​កាំភ្លើង​កែច្នៃ​០១​ដើម​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តា​ង​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកបរកែវ​បំពេញ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114