ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ​ពី​បទ​ពាក់ព័ន្ធ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់

ភ្នំពេញ ៖ កម្លាំង​ល្បាត​និង​កម្លាំង​ជំនាញ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ពី​បទ​ពាក់ព័ន្ធ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​២៣និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែមេសា​ឆ្នាំ​២០១៩ នៅ​ត្រង់ចំណុច​គល់​ស្ពាន​ព្រែក​ព្នៅ​ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​៤​នាក់​ ក្នុង​ករណី​នេះ​ទី​១​ឈ្មោះ​ទីន រ៉ានី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ជនជាតិ​ឥស្លាម សញ្ជាតិ​ខ្មែរ​មុខរបរ​នេសាទ រស់នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទី​២​ឈ្មោះ​ផុន រី​យ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ឥស្លាម សញ្ជាតិ​ខ្មែរ​មុខរបរ​កម្មករសំណង់​រស់នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទី​៣​ឈ្មោះ​វង្ស ស្រី​ភ័​ស្ត ហៅ​ពេជ្រ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ អាយុ​២២​ឆ្នាំ មុខរបរ​លក់​ផលិតផល រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​ទី​៤​ឈ្មោះ​រឿង សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​សញ្ជាតិ​ខ្មែរ​មុខរបរ​កម្មករ​សែង​ត្រី​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

វត្ថុតាង​ចាប់​យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​តូច ម៉ូតូ​មួយគ្រឿង​ម៉ាក និ​ច​ ពណ៌​ខ្មៅ​ស្លាក​លេខ​1GQ- 8412​ភ្នំពេញ ទូរស័ព្ទ​ចំនួន​០២​គ្រឿង​(​ទី​១​ម៉ាក iphone 6​ពណ៌​ស​; និង​ទី​២​ម៉ាក​nokia ចុច​ពិល​ពណ៌​ខ្មៅ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុតាង​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​អាវុធ​ហា​ត្ថ រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​ទៅ​តាមផ្លូវ​ច្បាប់​៕