ព័ត៌មានអន្ដរជាតិ
ត្រាំ ត្រៀមទិញយកកោះ Greenland តែបើមិនជោគជ័យ អាចនឹងប្រើជម្រើសយោធា
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិភាក្សាជាមួយក្រុមមន្ត្រីរបស់លោក អំពីលទ្ធភាពនៃការទិញយកកោះ Greenland ពីដាណឺម៉ាក ហើយបើវិធីនេះមិនជោគជ័យទេនោះ សហរដ្ឋអាមេរិក អាចនឹងប្រើជម្រើសយោធាហើយ។

តាមការបញ្ជាក់ពីអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt នៅថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦, បច្ចុប្បន្នលោកត្រាំនិងក្រុមសន្តិសុខជាតិរបស់គាត់ កំពុងពិភាក្សាគ្នាយ៉ាងដិតដល់ជាទីបំផុត លើសំណើទិញយកកោះ Greenland។
យ៉ាងណា ឆ្លើយតបទៅសំណួរអ្នកកាសែតពាក់ព័ន្ធការគំរាមពីមុនរបស់រដ្ឋបាលត្រាំ អំពីលទ្ធភាពប្រើជម្រើសយោធាដើម្បីដណ្តើមយកដែនដីរបស់ប្រទេសដាណឺម៉ាកមួយនេះ, លោកស្រី Leavitt បញ្ជាក់ថា ជម្រើសដំបូងគឺជាជម្រើសការទូតសិន។

តាំងពីដំបូងមកម្ល៉េះ ដាណឺម៉ាកក៏ដូចជា Greenland បញ្ជាក់យ៉ាងច្បាស់ថា កោះនេះមិនមែនសម្រាប់លក់ទេ។ ដូច្នេះ បើតាមសម្តីលោកស្រី Leavitt, បើជម្រើសទីមួយមិនជោគជ័យ ទីក្រុងវ៉ាស៊ីនតោន នឹងប្រើជម្រើសបន្ទាប់ហើយ។
រឿង Greenland នេះបានក្តៅសាជាថ្មី បន្ទាប់ពីលោកត្រាំ វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា រួចហើយលោកគំរាមយកកោះនេះទៀត ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធការពារមីស៊ីល និងប្រភពរ៉ែដ៏សម្បូរបែប។

Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ ខណៈបច្ចុប្បន្ន វាមានប្រជាជនប្រមាណ៥៦ ០០០នាក់។
Greenland ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកក ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ សម្បូរធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍមានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


