ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការ​ចុះ​ផ្ទៀងផ្ទាត់​ក្បាលដី​ ដែល​ពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​យក​ដី​ក្រុម​ហ៊ុន​មេត្រីភាព ​និង​ដី​សហគមន៍ ទំនប់​អូរ​តា​ក្អែក​

​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៣៥​នាទី នៅ​សាលាស្រុក​ត្រពាំង​ប្រាសាទ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការ​ចុះ​ផ្ទៀងផ្ទាត់​ក្បាលដី ដែល​ប្រជាពលរដ្ឋ​បាន​ចូល​កាប់​ទន្ទ្រាន​យក ដី​ក្រុមហ៊ុន​មេត្រីភាព និង​ដី​សហគមន៍ ទំនប់​អូរ​តា​ក្អែក ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ក្រោម​អធិបតីភាព ឯកឧត្ដម ស្រ៊ុន ផ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្ដម ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម វ៉ាត ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការចូលរួម​ពី ឯកឧត្ដម មេ​បញ្ជាការ មេបញ្ជាការ​រង លោកស្នងការ ស្នងការ​រង នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្ត​ព្រះវិហារ និង​អស់​លោក​គណៈ​បញ្ជាការ​ឯកភាព​ស្រុក កម្លាំង​ទាំង​៣ សរុប​ចំនួន​៤៥​នាក់​។​

ជា​លទ្ធផល ​បានសម្រេច​កំណត់​យក​ត្រឹម​ចំនួន​៤៣១​គ្រួសារ សម្រាប់​ផ្ទៀងផ្ទាត់​លើ​ផ្ទៃដី​រួម ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​រួម​របស់​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​មតិ​របស់ ឯកឧត្ដម ស ថា​វី បាន​ប្រគល់​ទៅ​ឲ្យ​ស្រុក​ទាំង​០២ ស្រុក​ត្រពាំង​ប្រាសាទ និង ស្រុក​ជាំ​ក្សាន្ត ជា​អ្នកចាត់ចែង​៕