ព័ត៌មានអន្ដរជាតិ
ពីការតវ៉ាសេដ្ឋកិច្ចទៅជាការបះបោរនយោបាយ បាតុករទាមទារឲ្យ Khamenei ចុះចេញពីតំណែង
អ្វីដែលបានចាប់ផ្តើមត្រឹមតែជាកូដកម្មក្នុងស្រុកប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ បានវិវត្តយ៉ាងឆាប់រហ័សទៅជាការងើបបះបោរនយោបាយនៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយក្រុមបាតុករនាពេលនេះ បានទាមទារយ៉ាងច្បាស់ឲ្យមានការដកហូតតំណែងមេដឹកនាំកំពូល Ayatollah Ali Khamenei។

យោងតាម BBC ខណៈដែលភាពចលាចលបានឈានចូលដល់ថ្ងៃទី១១ គិតត្រឹមថ្ងៃពុធទី៧ខែមករា គោលដៅនៃការធ្វើបាតុកម្មបានផ្លាស់ប្តូរពីបញ្ហាអតិផរណាដ៏ខ្ពស់ ទៅជាការចោទសួរអំពីភាពស្របច្បាប់នៃរបបសាធារណរដ្ឋឥស្លាមផ្ទាល់តែម្តង។ នៅតាមបណ្តាទីក្រុងនានា រាប់ចាប់ពីរដ្ឋធានីតេហេរ៉ង់ រហូតដល់ទីក្រុង Mashhad និង Qazvin ក្រុមមនុស្សបាននាំគ្នាស្រែកថា «ស្លាប់ទៅជនផ្តាច់ការ» និង «Seyyed Ali ត្រូវតែដួលរលំ» ដែលនេះជាការប្រឈមមុខដោយផ្ទាល់ទៅនឹងមេដឹកនាំវ័យ៨៦ឆ្នាំ ដែលមានអំណាចកំពូលក្នុងប្រទេស។
ក្រុមអ្នករិះគន់ និងអ្នកចូលរួមបានអះអាងថា ការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស ដែលបង្ហាញតាមរយៈតម្លៃប្រាក់ Rial ធ្លាក់ចុះទាបបំផុត និងអតិផរណាលើសពី៥០% គឺជាផលវិបាកដែលមិនអាចជៀសបាននៃការគ្រប់គ្រងអំណាចកណ្តាល អំពើពុករលួយ និងគោលនយោបាយការបរទេសរបស់លោក Khamenei ដែលផ្តល់អាទិភាពដល់ក្រុមប្រដាប់អាវុធក្នុងតំបន់ ជាជាងស្ថិរភាពក្នុងស្រុក។
ថ្នាក់ដឹកនាំអ៊ីរ៉ង់បានឆ្លើយតបដោយប្រើប្រាស់យុទ្ធសាស្ត្រចំនួនពីរគឺ ការទទួលស្គាល់ជាសាធារណៈ និងការបង្ក្រាបដោយហិង្សា។ លោកប្រធានាធិបតី Masoud Pezeshkian បានបង្ហាញជំហរទន់ភ្លន់ ដោយទទួលស្គាល់ថា បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសគឺបណ្តាលមកពី «ការគ្រប់គ្រងមិនបានល្អ» របស់រដ្ឋាភិបាលផ្ទាល់ មិនមែនមកពីតែទណ្ឌកម្មអន្តរជាតិពីប្រទេសដទៃនោះឡើយ។ លោកថែមទាំងបានលើកឡើងថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី។ យ៉ាងណាមិញ មេដឹកនាំដែលមានអំណាចបំផុតរបស់ប្រទេសគឺ លោក Khamenei បានបង្ហាញជំហរតឹងរ៉ឹងជាង។ លោកបានបែងចែកយ៉ាងច្បាស់រវាងអ្នកតវ៉ា «ស្របច្បាប់» និង «អ្នកបង្កកុបកម្ម»។ លោកបានព្រមានថា អ្នកបង្កកុបកម្មទាំងនោះត្រូវតែ «ដាក់ឲ្យនៅតាមកន្លែងរបស់ពួកគេ» ដែលមនុស្សជាច្រើនយល់ថា ជាការបើកដៃឲ្យប៉ូលិស និងយោធាប្រើប្រាស់អំពើហិង្សាកាន់តែខ្លាំង។
ក្រុមសិទ្ធិមនុស្សនិយាយថា នាពេលនេះរដ្ឋាភិបាលកំពុងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងពិតនៅតាមតំបន់ភាគច្រើនក្នុងប្រទេស។ ពួកគេថែមទាំងបានរាយការណ៍ថា កងកម្លាំងសន្តិសុខបានចូលទៅក្នុងមន្ទីរពេទ្យ ដើម្បីចាប់ខ្លួនបាតុករដែលរងរបួស ខណៈដែលពួកគេកំពុងស្វែងរកការព្យាបាល។ គិតមកទល់ពេលនេះ មនុស្សជាង៣០នាក់ហើយបានបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


