ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ភេទ​ទី​៣ គន់ រៀម​រតនៈ ហួសចិត្ត​ខ្លាំង​ ខណៈ​ដែល​ឡាន​របស់​ខ្លួន​ ត្រូវគេ​បុក​ពីក្រោយ​ហើយ​បែរជា​ទាមទារ​សំណង​ទៀត​

ភ្នំពេញ​ ៖ ​តារា​សម្ដែង​ប្រុស​លក្ខណៈ​ភេទ​ទី​៣​ លោក គន់ រៀម​រតនៈ ហៅ​ចែ​រ៉ូ​ហ្សា កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​ បាន​ជួប​រឿង​ហួសចិត្ត​ខ្លាំង​ ស្ទើរ​និយាយ​មិន​ចេញ ​ក្រោយពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​របស់ខ្លួន​ ត្រូវបាន​រថយន្ត​មួយ​គ្រឿង​ទៀត ​ជិះ​មក​បុក​ពីក្រោយ​ ហើយ​បែរជា​ទាមទារ​ថ្លៃ​សំណង​ទៀត​។​

តារា​សម្តែង ​លោក គន់ រៀម​រតនៈ បាន​និយាយ​ឲ្យ​ដឹងថា ​មហាជន​ជាទីគោរព​រាប់អាន​មហាៗ​មិត្ត​ជា​ទីគោរព​ស្រលាញ់​ មេត្តា​ជួយ​វិភាគ ពិចារណា​ខ្ញុំ​តិច​មើល ថា ​តើ​ក្នុង​កងឯកទេស​បែបនេះ តើ​ខ្ញុំ​ចាំ​បាច់​ ត្រូវ​សង​សំណង​ទៅ​ភាគី​ដែល​ ជិះ​បុក​ខ្ញុំ​ពីក្រោយ​មែន​ទេ​?​។​ ក្រែង​ខ្ញុំ​ជិះឡាន​ថោកៗ ម៉ាក​អន់ៗ​ ខួរ​ក្បាល​ខ្ញុំ​ចេះដឹង​ គិត​មិន​ដល់​ច្បាប់​រឿងនេះ​ខ្ញុំ​ឈឺចាប់​បំផុត​ ប្រសិនបើ​សង្គម​មួយ​នេះ សម័យនេះ​នៅ​មាន​អំពើ​រំលោភ​បំពាន​ទាំង​ទទឹងទិស​មិន​ស្គាល់​ដឹង​កំហុស​ខ្លួនឯង​អាង​អំណាច​ទឹក​លុយ បុណ្យស័ក្ដិ​ជាដើម​។​

លោក គន់ រៀម​រតនៈ ឬ​ ចែ​រ៉ូ​ហ្សា បាន​បន្តទៀតថា មក​គាបសង្កត់​អ្នកក្រ​តូច​ទាប រង់​ចាំ​តែ​ខុស​អរគុណ​ណាស់​បង​K01 ដែលបាន​ឲ្យ​កម្លាំង​ក្រុមការងារ​ព័ត៌មាន​យុត្តិធម៌​របស់​បង​ចុះទៅ​ជួយ​ដោះ​ស្រាយ​ដល់​កន្លែងកើតហេតុ​ អរគុណ​ណាស់​បងៗ ប្អូនៗ​ទាំងអស់គ្នា​ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ឈឺឆ្អាល​ក្នុង​ការ​ដោះស្រាយ​រក​យុត្តិធម៌​ដល់​ខ្ញុំ​។​

តារា​សម្តែង​ លោក គន់ រៀម​រតនៈ បាន​និយាយ​ថា ខ្ញុំ​ក៏​អរគុណ​បន្ថែម​ផងដែរ​ ដល់​អ្នក​ដែល​ទល់​ភ្នែក​ចាំមើល​ និង​ទះដៃ​សាទរ​សើច​យំ​Memories ខ្ញុំ​មិនទាន់​បាត់បង់​ការចង់ចាំ​ទេ​។ ​បន្ថែម​ពីលើ​នេះ ​តារា​សម្ដែង ​លោក គន់ រៀម​រតនៈ បាន​បញ្ជាក់​ប្រាប់​ពី​ទីតាំង​កន្លែង​កើតហេតុ​ឲ្យ​ដឹងថា ​បាទ​បង កើត​ឡើង​កាលពី​ល្ងាច​មិញ​ វេលា​ម៉ោង​៦ ​ស្ថិត​នៅមុខ​រោងចក្រ​ព្រែក​ជ្រៃ ពេល​ត្រឡប់​មក​ពី​បុណ្យសព​លោកយាយ​បង វុទ្ធី អ្នក​សារព័ត៌មាន​នគរវត្ត​វិញ​៕