ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​លើកលែងទោស​និយាយ​ថា ការិយាល័យ​ក្រុង​ហុងកុង​ត្រូវ​រង​ការវាយប្រហារ​តាម​អ៊ី​ន​ធើ​ណិត​ដែល​ទាក់ទង​នឹង​ចិន​

​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អង្គការ​លើកលែងទោស​អន្តរជាតិ​របស់​ទីក្រុង​ហុងកុង​បាន​រង​នូវ​ការវាយប្រហារ​តាម​អ៊ី​ន​ធើ​ណិ​ត​អស់​រយៈពេល​មួយ​ឆ្នាំ​មក ហើយ​ពី​ពួក Hacker ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន​។

ការវាយប្រហារ​នេះ​បាន​កើតឡើង​ចំ​ពេល​មានការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ទីក្រុង​ហុងកុង​លើ​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​ខណៈ​ទីក្រុង​ប៉េកាំង​បាន​បង្ហាញ​សាច់ដុំ​របស់​ខ្លួន​ហើយ​ប្រទេស​លោក​ខាងលិច​មានការ​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​បណ្ដាញ​ទូរគមនាគមន៍​។

​អង្គការ​លើកលែងទោស​បាន​និយាយ​ថា ដំបូង​ឡើយ​ខ្លួន​បាន​រក​ឃើញ​ថា ប្រព័ន្ធ​របស់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​នៅ​ថ្ងៃ​ទី​១៥​ខែ​មីនា​នៅ​ពេល​ការិយាល័យ​ក្រុង​ហុងកុង​របស់​ខ្លួន​បាន​ផ្លាស់​ប្ដូរ​ហេដ្ឋារចនាសម្ព័ន្ធ IT របស់​ខ្លួន​ទៅ​ឲ្យ​បណ្ដាញ​អន្តរជាតិ​ដែល មាន​សុវត្ថិភាព​របស់​ក្រុម​សិទ្ធិមនុស្ស​ដែល ជា​ផ្នែក​មួយ​នៃ​ការ ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​។ក្រុម​នេះ​បាន​នាំ​អ្នក ជំនាញ​មួយ ក្រុម​មក​ស៊ើបអង្កេត​។​

ក្រុម​នេះ​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា “​ក្រុម​អ្នក ជំនាញ​ផ្នែក​កោសល្យវិច័យ​អ៊ី​ន​ធើ​ណិ​ត​អាច​បង្កើត​ទំនាក់ទំនង​រវាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការវាយប្រហារ​នេះ​និង​យុទ្ធនាការ APT ដែល​គេ​បាន​រាយការណ៍​ពីមុន​ទៅ​នឹង​រដ្ឋាភិបាល​ចិន​”​។ការ គំរាម​កំហែង​ជាប់លាប់​កម្រិត​ខ្ពស់ (APT) គឺជា​ការ Hack ដែល​មាន​ប្រសិទ្ធិ​ភាព​និង​ស្មុគស្មាញ​បំផុត​ហើយ​ជាទូទៅ​វា​ត្រូវ​បាន​អនុវត្ត​ដោយ​ឬ​ក្នុងនាម​រដ្ឋ​មួយ​។

​ប្រទេស​ចិន​បាន​រង​ការចោទប្រកាន់​ជា​យូរ​មក​ហើយ​ដោយ​រដ្ឋាភិបាល​លោក​ខាងលិច អ្នកជំនួញ​និង​ក្រុម​អ្នកវិភាគ​អ៊ីនធឺណិត​ថា​បាន​ប្រើប្រាស់​ក្រុម APT ដើម្បី​អនុវត្ត​ចារកម្ម​ផ្នែក​សាជីវកម្ម​និង​នយោបាយ​ក៏ដូចជា​លើ​អ្នក​រិះគន់​និង​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស​ផងដែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114