ព័ត៌មានអន្ដរជាតិ
ជំងឺផ្តាសាយបំប្លែងខ្លួន កំពុងឆ្លងរាលដាលខ្លាំងនៅ ថៃ
ជំងឺផ្តាសាយបំប្លែងខ្លួនប្រភេទ A(H3N2) កំពុងឆ្លងរាលដាលនៅក្នុងប្រទេសថៃ ខណៈគ្រូពេទ្យជំនាញនៅសាកលវិទ្យាល័យជូឡាឡុងកន លោក Yong Poovorawan ព្រមានថា វាមានភាពធន់នឹងវ៉ាសាំង ប៉ុន្តែមិនទាន់បង្ហាញសញ្ញានៃការបង្ករោគសញ្ញាធ្ងន់ធ្ងរនោះទេ។ នេះបើតាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦។

តាមការឲ្យដឹងពីលោក Yong, បច្ចុប្បន្នវីរុសបំប្លែងខ្លួននេះ កំពុងរាលដាលខ្លាំងនៅភាគខាងជើងប្រទេស ហើយដោយសារតែមិនខ្លាចវ៉ាក់សាំង ទើបវាឆ្លងរាលដាលលឿនខុសធម្មតាបែបនេះ។
ចំពោះក្រុមមនុស្សដែលមានអត្រាឆ្លងខ្ពស់បំផុតគឺ កុមារអាយុចន្លោះពី ៥ ដល់ ៩ ឆ្នាំ និងមនុស្សចាស់ ដោយភាគច្រើនជាករណីឆ្លងជាចង្កោមនៅតាមសាលារៀន មណ្ឌលឃុំឃាំង និងកន្លែងដែលមានមនុស្សជួបជុំគ្នាច្រើន។
សម្រាប់ទិន្នន័យពេញមួយឆ្នាំ ២០២៥ រហូតមកដល់ដើមឆ្នាំ ២០២៦នេះ ចំនួនអ្នកឆ្លងជំងឺផ្ដាសាយធំសរុបនៅថៃបានហក់ឡើងលើស ៩៤០ ០០០ ករណី ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។
ក្នុងនោះក៏មានរបាយការណ៍មនុស្សស្លាប់យ៉ាងតិច១០០នាក់ផងដែរ ដោយភាគច្រើនជាមនុស្សចាស់ដែលមានអាយុជាមធ្យម ៦១ ឆ្នាំ និងកុមារតូចៗ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


