ព័ត៍មានទាន់​ហេតុការណ៏
Search

ទូរស័ព្ទ OPPO F11 Pro Marvel’s Avengers Limited Edition តម្លៃ389$ ឡើងកប់ស៊េរីតែម្តង

ទីបំផុតសំណួរដែល Fan Avengers និងអ្នកគ្រប់គ្នាតែងតែចង់ដឹងចង់លឺមុនពេលនិងក្រោយពេលដែលពួកគេបានទៅមើលរឿង Avenger Endgame នោះត្រូវបានបង្ហាញហើយគឺទាក់ទងទៅនឹងតម្លៃទូរស័ព្ទ OPPO F11 Pro Marvel’s Avengers Limited Edition ត្រឹមតែ 389$ តែប៉ុណ្ណោះ ដោយវាបានផលិតឡើងដើម្បីតម្រូវចិត្តដល់ក្រុមអ្នកគាំទ្រដែលស្រលាញ់ងប់ងល់ និងតែងតែរង់ចាំមើលរឿង Avengers Endgame នេះ។

តម្លៃទូរស័ព្ទ OPPO F11 Pro Marvel’s Avengers Limited Edition នេះ ជាតម្លៃដែលមិនខ្ពស់ពេក ក៏មិនទាបពេកដែរ វាស័ក្កសមជាមួយនឹងអ្វីដែលមនុស្សគ្រប់គ្នាអាចទទួលយកបាន ជាពិសេស Fan Avengers តែម្តង ព្រោះវាមានលក្ខណៈពិសេសជាច្រើនដែលមិនធ្វើឲ្យ ក្រុមអ្នកគាំទ្រខកបំណងនោះទេ ប្រសិនបើយើងក្រលេកមើលត្រឹមតែប្រអប់ខាងក្រៅក៏លង់ដែរលោកអើយ! ដោយសារតែប្រអប់របស់បវាបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត ដែលមានរូបតំណាងនៃអាវុធរបស់​ Hero ទាំង៦ ផ្គុំជាកាក់តូចៗ អាចបង្វិលបាននៅផ្នែកខាងក្នុងទៀតផង។

ចំពោះ Case វិញគឺថាកប់តែម្តងពណ៌ឡើង High ភ្ជាប់ជាមួយ​Iring ដែលមានរូបអាវុធរបស់បុរសសង្ហា Caption America នៅចំកណ្តាលផ្ទៃ Caseឡើងកប់ស៊េរីតែម្តង!  ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ ទូរស័ព្ទ OPPO F11 Pro Marvel’s Avengers Limited Edition ដែលបានរចនាឡើងជា Style Marvel’s Avengers ដែលមានRAM ទំហំ 6GB  និង ROMទំហំ128GB ប្រៀបដូចជាមហាកម្លាំងរបស់តួ អង្គ Hulk ដ៏មហិមា , វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ប្រៀបដូចជាកាំភ្លើងដ៏លឿនបំផុតនៃតួរអង្គស្រីស្អាត Window ដូច្នេះដែរ, ហើយវាមានបច្ចេកវិទ្យាសាកថ្មលឿន VOOC ជំនាន់ 3.0 ប្រៀបដូចជាញញួហោះរបស់តួអង្គ Thor ដែលគ្មានគូប្រៀប, វាមានកាមេរ៉ាបង្កប់ខ្លួនដ៏ស្រស់ស្អាតនៅចំណុចកណ្តាល និង មានកាមេរ៉ាភ្លោះទំហំ 48MP ប្រៀបដូចជាស្រោមមុខរបស់វីរបុរស Iron Man, មិនតែប៉ុណ្ណោះវាមានបច្ចេកវិទ្យាថតរូបពេលយប់ Night Short ដ៏អស្ចារ្យ និង មុះមុតប្រៀបដូចជាមុខព្រួញរបស់តួអង្គ Hawkeye ដូច្នោះដែរ (សូមទស្សនាវីដេអូ) ។ 

ឃើញគុណសម្បត្តិរបស់វា ប៉ុណ្ណឹងហើយ ថាតើ Fan Avengers និង អ្នកដែលកំពុងតែលង់ស្រលាញ់រឿង Avengers មានអារម្មណ៍ដូចម្តេចដែរ ? តោះនៅចាំអីទៀត ទៅទិញទូរស័ព្ទ OPPO F11 Pro Marvel’s Avengers Limited Edition អីឡូវនេះ ព្រោះចំនួនមានកំណត់ណា All Fan !!

OPPO F11 Pro Marvel's Avengers Limited Edition

ជាពេលវេលាមួយដែលគ្រប់គ្នាមិនគួររំលង ! ការប្រមូលផ្តុំថាមពលជាថ្មី ជាមួយនឹងការរចនានូវរូបរាងបែប Marvel's Avengers Limited Edition នឹងកាន់តែបង្កើតភាពអស្ចារ្យនៅលើ OPPO F11 Pro !!👉 តោះអ្នកណាខ្លះមិនទាន់បានទស្សនារឿង Avengers Endgame កុំភ្លេចទៅទស្សនាទាំងអស់គ្នា #OPPOF11Pro#AssembleThePower#MarvelAvengersLimitedEdition

Posted by OPPO on Tuesday, April 30, 2019

អត្ថបទ៖ ពាណិជ្ជកម្ម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114