ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន OPPO សហការគ្នាជាមួយក្រុមហ៊ុន Swisscom លក់ទូរស័ព្ទ Reno 5G ជាលើកដំបូងនៅអឺរ៉ុប

អីយ៉ាស់!លេងមែនទែនហើយតើក្រុមហ៊ុនស្មាតហ្វូន OPPO កំពុងតែធ្វើឲ្យកក្រើកទីផ្សារអឺរ៉ុបនៅពេលនេះបន្ទាប់ពីការធ្វើបទបង្ហាញនៅទីក្រុង Zurich ប្រទេសស្វីសដោយស្មាតហ្វូន Reno 5G របស់ក្រុមហ៊ុន OPPO បានក្លាយទៅជាស្មាតហ្វូន 5G ដំបូងគេដែលមានលក់នៅលើទីផ្សារអឺរ៉ុបដោយមានការសហការគ្នាជាមួយនឹងក្រុមហ៊ុន Swisscom ដ៏ល្បីល្បាញនៅក្នុងប្រទេសស្វីស។

ទូរស័ព្ទ OPPO Reno 5G ឥឡូវនេះបានដាក់តាំងបង្ហាញនៅក្នុងហាងលក់ទូរស័ព្ទនានាដែលជាប្រេនរបស់ Swisscom នៅទូទាំងប្រទេសនិងនៅលើគេហទំព័រផ្លូវការរបស់ Swisscomផង    ដែរ។ វាពិតជារឿងមួយដ៏អស្ចារ្យដែល Reno 5G ត្រូវបានទទួលស្គាល់ភ្លាមៗពីសំណាក់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នាពេលនោះ និង ទទូលការចាប់អារម្មណ៍ពីក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា ដោយពួកគេបានសម្រេចចិត្តជ្រើសយកម៉ូឌែលនេះ និងជម្រុញឲ្យមានការដាក់លក់នៅលើទីផ្សារក្នុងតំបន់អឺរ៉ុប និង នៅទូទាំងពិភពលោក។

ក្រុមហ៊ុន OPPO បាននិយាយថា Reno 5G គឺជាស្មាតហ្វូនដែលបានបំពាក់បច្ចេកវិទ្យា 5G ដំបូងគេនៅទីផ្សារអឺរ៉ុប ដោយស្មាតហ្វូនមួយនេះមានតម្លៃ 999 ហ្វ្រង់ស្វីស ឬ តម្លៃប៉ាន់ប្រមាណ 980 ដុល្លារអាមេរិក ហើយម៉ូឌែល 5G គ្រោងនឹងដាក់ចេញលក់ទៅកាន់តំបន់ផ្សេងៗទៀតជាបន្តបន្ទាប់ផងដែរ។ យោងតាមការបញ្ជាក់នៅលើព័ត៌មានបរទេសនោះ ក៏បានឲ្យដឹងទៀតថា Reno 5G មានអេក្រង់ធំទូលាយ ហើយមានកាមេរ៉ាបង្កប់ខ្លួន មានទាំង soft light និង back flash សម្រាប់អ្នកដែលមានតម្រូវការខ្ពស់ផ្នែកថតរូប ដោយវាបានទទួលជោគជ័យលើបច្ចេកវិទ្យា 10X Hybrid Zoom លើសពីការរំពឹងទុក។

មិនតែប៉ុណ្ណោះទូរស័ព្ទម៉ូឌែល Reno 5G នេះ បានបំពាក់ជាមួយនឹងបន្ទះ     ឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm, ដែលមានទំហំផ្ទុក 8GB និង 256GB និងថាមពលថ្ម 4065mAh មានតែមួយគត់ក្នុងទូរស័ព្ទ Reno 5G ប្រកបដោយភាពច្នៃប្រឌិត និង គុណភាពខ្ពស់។ សូមបញ្ជាក់ថា OPPO បាននឹងដំណើរការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ទ Reno រួមមាន Reno 5G, Reno 10x Zoom និង Reno models ដែលទាំងអស់នេះសុទ្ធតែជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលអាចថតរូបជា        លក្ខណៈពិសេសៗ និង ប្រកបដោយវិជ្ជាជីវៈតែមួយគត់សម្រាប់ Professional Photographers ហើយបើវាល្អម្លឹងៗមែនថាតើក្រុមហ៊ុន OPPO នឹងនាំវាចូលមកស្រុកខ្មែរយើងឬអត់ហ្ន័រ! ៕    

អត្ថបទ៖ ពាណិជ្ជកម្ម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114