ព័ត៍មានទាន់​ហេតុការណ៏
Search

រវល់​ទៅ​បង្រៀន​ មកដល់​ផ្ទះ​វិញ​ភ្លើង​ឆេះ​ផ្ទះ​អស់ នៅ​ស្រុក​អង្គរជុំ

សៀមរាប ​៖​ សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​០៥ ឧសភា​ឆ្នាំ ២០១៩ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ ០១​ខ្នង ទំហំ ៦​ម ×៩​ម​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ដែលមាន​ម្ចាស់ផ្ទះ ឈ្មោះ អ៊ា​ម ស៊ី​ណន ភេទ ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ​ដូន​ស្វា ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប។

សមត្ថកិច្ច​បន្តថា បន្ទាប់ពី​បានទទួល​ព័ត៌មាន អំពី​ករណី​អគ្គិភ័យ នេះ លោក​វរសេនីយ៍ ឯក ម៉ាន់ សុខា​ត់ អធិការ​​នគរបាល​ស្រុក​អង្គរជុំ​ បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​បាញ់​ទឹក​ពន្លត់​ប្រើប្រាស់​អស់​ទឹក​១​ឡាន និង​បាន​គ្រប់គ្រង​ស្ថានការណ៍​ពន្លត់​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​ប្រមាណ ១០​និង​៥០​នាទី ព្រឹក​ថ្ងៃ​ដដែល​។​

តាម​សមត្ថកិច្ច​ឲ្យ​ដឹងថា​ ការ ខូចខាត ក្នុងនោះ​ឆេះ​ផ្ទះ​អស់​០១​ខ្នង​ទាំងស្រុង រួមមាន គ្រែ​ដេក​២ ពូក​ភួយ ខ្នើយ ឆ្នាំង​ចាន​និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត តែ​ពុំបាន​បណ្តាល​ប៉ះពាល់​អាយុ​ជីវិត​មនុស្ស​ឡើយ​។ សមត្ថកិច្ច​បញ្ជក់​ថា ​មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​ គឺ​ម្ចាស់ផ្ទះ​មិន​នៅ ដោយ​សាក្សី​អ្នកជិតខាង​បាន​ប្រាប់ថា មុនពេល​ឆេះ បាន​ឮ​សំឡេង​ផ្ទុះ ចេញពី​ក្នុងផ្ទះ (​សង្ស័យ​ទុស្សេ​ខ្សែភ្លើង​) ។

សូម​រំលឹក​ផងដែរ​ថា​ មួយ​រយៈ​ចុងក្រោយ​ឆ្នាំ​២០១៩​​ ​នា​រដូវ​ក្តៅ​នេះ​ មាន​អគ្គិភ័យ​កើតឡើង​ច្រើន​ករណី​ទូទាំងប្រទេស អាស្រ័យ​ដូចនេះ​សូម​បងប្អូន​ចូលរួម​ទប់ស្កាត់​ និង​បង្ការ​ទាំង​អស់​គ្នា ផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114