ព័ត៍មានទាន់​ហេតុការណ៏
Search

ស្មា​ត​ហ្វូ​ន Samsung ខ្សែស្រឡាយ​ត្រកូល A ទទួលបាន​ការគាំទ្រ​ច្រើន​បំផុត និង​កោតសរសើរ​កាន់តែខ្លាំង​!

ភ្នំពេញ​ ៖ វា​គឺជា​ការពិត និង​អស្ចារ្យ​បំផុត​ដែល​មិនអាច​ប្រកែក​បាន​ពី​សំណាក់​អ្នក​ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​របស់ សាម​សុង​។ មួយ​ប្រាវ​ចុងក្រោយ​ថ្មីៗ​នេះ​មិន​ថា Samsung Galaxy ត្រកូល A ស៊េរី​ណា​នោះទេ​គឺ​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​បំផុត​រហូតដល់​ផ្គត់ផ្គង់​ជូន​អតិថិជន​និង​អ្នក​ចែកចាយ​លក់​បន្ត​សឹងតែ​មិន​គ្រាន់​ហើយ​ពេលខ្លះ​ក៏មាន​ការ​ដាច់​ស្តុក​ផង​ក៏មាន​!

​គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ពិតជា​បានធ្វើការ​ផ្តល់ជូន​នូវ​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​របស់ខ្លួន​ទាំងអស់​ជាមួយនឹង​រូបរាង ភាពលេច​ធ្លោ​ដ៏​ទំនើប​ទាន់សម័យ ជាពិសេស​គឺ​តម្លៃ​តែម្តង​។ ត្រង់ចំណុច​នេះដែរ​យើង​អាចនិយាយបាន​យ៉ាងច្បាស់​ថា សាម​សុង តម្រូវ​ចិត្ត​អតិថិជន​របស់ខ្លួន​បានល្អ​ណាស់​បើ​ធៀប​ទៅនឹង​ដៃគូ​ប្រកួតប្រជែង​ផ្សេងទៀត​ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​។

​ដូច្នេះ​សម្រាប់​អតិថិជន​ទាំងអស់​ដែលមាន​បំណង​ចង់បាន​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​លំដាប់​មធ្យម​តែមាន​គុណភាព ក៏ដូចជា​រូបរាង​ទំនើប​ទាន់សម័យ កម្លាំង​ម៉ាស៊ីន គុណភាព​កាមេរ៉ា និង​អេក្រង់​ដែល​ភ្លឺ​ច្បាស់​បំផុត​នោះ ខ្ញុំ​សូម​ណែនាំ​ឱ្យ​អ្នក​ទាំងអស់គ្នា​ជ្រើស​រើសយក​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន សាម​សុង ទៅ​ពិតជា​មិន​ខកបំណង​ឡើយ​!

​លោកអ្នក​ក៏​អា​ចរក​ជាវ​ស្មា​ត​ហ្វូ​ន Samsung Galaxy ស៊េរី A គ្រប់​ប្រភេទ​បាន​នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ និង​ផលិតផល សាម​សុង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114