ព័ត៌មានអន្ដរជាតិ
មន្ត្រីរុស្ស៊ី ចំអកឲ្យអឺរ៉ុប មិនគួរឌឺដងលោកត្រាំ ក្រោយអាមេរិកប្រកាសយកពន្ធគ្មានត្រាប្រណី
លោក Kirill Dmitriev ប្រេសិតពិសេសរបស់ប្រធានាធិបតីរុស្ស៊ី បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី ១៧ ខែមករាថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយ ១០ ភាគរយលើចក្រភពអង់គ្លេស ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហ្វាំងឡង់ ហូឡង់ និងន័រវែស បន្ទាប់ពីពួកគេបញ្ឈេះកំហឹងដោយដាក់ពង្រាយកងទ័ពទៅកាន់កោះ Greenland។

យោងតាមការផ្សាយពី kyivindependent មន្ត្រីរុស្ស៊ីបានបន្ថែមថា ពន្ធគយនេះគឺស្មើនឹង ប្រហែល១ ភាគរយសម្រាប់ទាហានម្នាក់ៗ ដែលត្រូវបានបញ្ជូនទៅ Greenland ដោយអឺរ៉ុប។ ប្រទេសអឺរ៉ុបចំនួន៨បានដាក់ពង្រាយកងទ័ពប្រហែល ៣៧នាក់ទៅកាន់ Greenland ក្នុងកាតព្វកិច្ចប្រចាំការនៅចុងសប្តាហ៍មុន ដើម្បីរៀបចំសម្រាប់វត្តមានយោធារយៈពេលវែងនៅលើកោះមួយនេះ។
លោកបញ្ចាក់ថា សម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកបានចប់ហើយ ដោយចំអកឲ្យប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen កុំញុះញង់ឬបន្ថែមកំហឹងទៅកាន់ប្រធានាធិបតីអាមេរិក ដោយលើកឡើងថា ចលនារបស់អាមេរិកក្នុងការដាក់ពន្ធលើប្រទេសនៅអឺរ៉ុបគឺជាភស្តុតាងនៃ «ការបែកបាក់កាន់តែជ្រៅ» នៅក្នុងសម្ព័ន្ធមិត្តណាតូ។
ប្រធានាធិបតីអាមេរិកពីមុនបានប្រកាសថា ពន្ធ ១០% លើប្រទេសអឺរ៉ុបចំនួន៨នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ហើយនៅថ្ងៃទី ១ខែមិថុនា ពន្ធនឹងត្រូវកើនឡើងដល់ ២៥%។ លោកថា វិធានការនេះនឹងនៅតែមានសុពលភាពរហូតដល់អាមេរិកឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទទួលបាន Greenland ទាំងស្រុង ឬពេញលេញ។
មិនតែប៉ុណ្ណោះ ត្រាំនៅតែអះអាងម្តងហើយម្តងទៀតថា លោកត្រូវតែគ្រប់គ្រង Greenland ដែលជាកោះស្វយ័តប្រទេសដាណឺម៉ាក ដោយទុកលទ្ធភាពនៃការប្រើប្រាស់កម្លាំងដើម្បីសម្រេចគោលដៅនេះ។ សេតវិមានក៏បាននិយាយផងដែរថា វត្តមានរបស់កងកម្លាំងអឺរ៉ុបនៅលើកោះ មិនបានប៉ះពាល់ដល់ផែនការរបស់អាមេរិកក្នុងការគ្រប់គ្រងកោះនេះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenland
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


