ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​បងថ្លៃ​ផឹកស៊ី​ស្រវឹងរ​ករឿងក្នុង​គ្រួសារ មិនបាន​ដេក​ពួន​ ព្រឹក​ឡើង​ទាញ​មេសោ​វាយ​ក្បាល​បែក​សន្លប់​ឈឹង​

​ភ្នំពេញ ៖ បុរស​ជា​បងថ្លៃ​អត់​មាន​រកស៊ី ​ធ្វើការ​អី​ទេ បានតែ​ផឹកស៊ី ស្រវឹង​រករឿង​ ឈ្លោះប្រកែក​គ្នា​ក្នុង​គ្រួសារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង និង​ឈានដល់​សមត្ថកិច្ច​ចុះទៅ​សម្របសម្រួល​ចប់​ទៅហើយ តែ​ព្រឹក​ឡើង​ទំនង​ប្អូនថ្លៃ ប្រុស ខឹង​ខ្លាំង​ពេក​រឿង​បងថ្លៃខ្លួន​ឈ្លោះ​កូរ​រករឿង​ពី​ពេល​យប់ ទើប​ទាញ​បាន​មេសោ វាយ​ក្បាល​បែប​ឈាម​ឆុល សន្លប់​ស្នូក​មួយ​រំពេច ហើយ​សមត្ថកិច្ច​ចុះមក​ឃាត់ខ្លួន​ជនដៃដល់​សាកសួរ​នៅ​ប៉ុស្តិ៍។​

ហេតុការណ៍​នេះ ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ភាគី​បងថ្លៃ​រងគ្រោះ ឈ្មោះ ធី​ម សៀង​ហ៊ីម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ផ្ទះ​កើត​ហេតុ។ ចំណែក​ប្អូនថ្លៃ​ឈ្មោះ ចិន វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ។​

តាម​ប្រភពពី​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ កាលពី​យប់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩ ជន​រង​គ្រោះ ត្រូវជា​បងថ្លៃ​នេះ ​បាន​ផឹកស៊ី​ស្រវឹង រករឿង​ក្នុង​គ្រួសារ តែ​មិន​ដល់​ថ្នាក់​ប្រើ​កម្លាំងបាយ​នោះ​ទេ គ្រាន់តែ​ឈ្លោះ ពាក្យសម្ដី ហើយ​គ្រា​ដែល​ជនរងគ្រោះ ឈ្លោះ​សម្ដី​ក្នុង​គ្រួសារ​ប្រពន្ធ ធ្វើ​ឲ្យ ប្អូន​ថ្លៃ​ខឹង ក៏​មិន​មាត់ បាន​ចាក​ចេញពីផ្ទះ​បាត់។

ប្រភព​បន្ដថា បន្ទាប់មក​ ប៉ូលិស​បាន​ចុះទៅ​អន្តរាគមន៍ សម្របសម្រួល រវាង​ប្តី​ប្រពន្ធ ស្ងាត់​ចូល​ដេក​រៀងខ្លួន​បាត់ ស្រាប់តែ​ដល់​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​០៧ ប្អូនថ្លៃ​វិល​មក​ផ្ទះ​វិញ ហៅ​ឲ្យ​បើក​ទ្វារ ​រួច​ទាញ​បាន​មេសោ វាយ​ប្រាវ លើ​បងថ្លៃ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ សន្លប់​ស្តូក ផ្អើលឆោឡោ សាជាថ្មី សែង​ជនរង​គ្រោះ​ទៅ​ពេទ្យ​ឯកជន តែ​ស្ថានភាព​របួសធ្ងន់​ពេក ពេទ្យ​មិន​ហ៊ាន​ទទួល​មើល ទើប​ក្រុមគ្រួសារ ហៅ​រថយន្ត​សង្គ្រោះ​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ រីឯ​ប្អូនថ្លៃ​ត្រូវបាន​ប៉ូលិស​ហៅ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114