ព័ត៌មានជាតិ
មីក្រូហិរញ្ញវត្ថុនៅកម្ពុជាលើកលែងបំណុលនិងការប្រាក់ដល់ជនភៀសសឹកនិងទាហានពលី ពិការ របួស សរុបជិត១២លានដុល្លារអាមេរិក
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានឱ្យដឹងថាស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានឆ្លើយតបនឹងការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជាដោយសម្រេចលុបបំណុលដល់ទាហានពលី របួស ពិការ ក្នុងសង្គ្រាមការពារជាតិប្រមាណជាង១លានដុល្លារ ព្រមទាំងលើកលែងការប្រាក់ដល់ជនភៀសសឹកជាង១០,៦លានដុល្លារអាមេរិក។

លោក ប៉ែន បូណា បានលើកឡើងក្នុងការធ្វើបច្ចុប្បន្នភាពស្ថានការព្រំដែនកម្ពុជាថៃនៅម៉ោង១១ព្រឹកថ្ងៃទី១៩ ខែមករានេះថាការរួមចំណែករបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជាការបង្ហាញនូវការដឹងគុណដល់ការលះបង់របស់កងទ័ពកម្ពុជា ក៏ដូចជាបានជួយសម្រួលជីវភាពរបស់ពលរដ្ឋភៀសសឹកកម្ពុជាផងដែរ។
លោកថា៖ «ថ្នាក់ដឹកនាំនៃយើង និងប្រជាពលរដ្ឋទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរកងនគរបាលជាតិ ដែលបានបូជាជីវិតដើម្បីបូរណភាពទឹកដីនិងនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប»។

របាយការណ៍ក្រសួងមហាផ្ទៃឱ្យដឹងថាគិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹកប្រមាណ៥សែន១ម៉ឺននាក់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ខណៈពលរដ្ឋប្រមាណ១៣ម៉ឺននាក់បន្តស្នាក់នៅជំរំភៀសសឹកនៅឡើយ។
ដោយឡែកសម្រាប់គ្រួសារយោធិន ពលី របួស ពិការ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ជាបន្តបន្ទាប់ដោយក្នុងនោះផ្ដល់ជូននូវអំណោយដើម្បីសម្រួលជីវភាព ផ្ដល់នូវមុខរបរចិញ្ចឹមជីវិត ការផ្ដល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សាដល់បរិញ្ញាបត្រ រៀបចំឥណទានឡើងវិញ និងដោះស្រាយបំណុល ព្រមទាំងបង្កើតនូវមូលនិធិសម្រាប់ជួយដល់គ្រួសារយុទ្ធជនពលីផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


