Connect with us

កីឡា

ដើម​ឆ្នាំ​២០២៦​ ជើង​ខ្លាំង​ វ៉ាត់​ វណ្ណធុន​ ដណ្ដើម​បាន​មេដាយ​មាស១ គ្រឿង​ហើយ​ជូន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​

បានផុស

នៅ

កីឡាករ​វាយ​សី​ឆ្នើម​ វ៉ាត់​ វណ្ណធុន​ នៅ​ដើម​ឆ្នាំ​២០២៦​ នេះ​រក​បាន​មេដាយ​មាស ១គ្រឿង​ហើយ​ជូន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ ក្នុង​ប្រកួត​ដណ្តើមពានរង្វាន់ ៧មករា លើកទី២៥ ឆ្នាំ២០២៦ ឯ​ខេត្តព្រះសីហនុ​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៧​ ដល់​ ១៨​ ខែ​មករា​ ថ្មីៗ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពលើហ្វេសបុក​ វណ្ណធុន​

វ៉ាត់​ វណ្ណធុន​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ពាន​រង្វាន់​វាយសី​ ៧មករា​ លើក​ទី២៥​ នេះ​រូប​គេ​បាន​ប្រកួត​លើ​វិញ្ញាសា​វាយ​គូ​បុរស​ អាយុ​ ១៩​ឆ្នាំ​ឡើង។​ រូប​គេ​ និង​​ដៃគូ​ ខាន​លេង​ជា​មួយ​គ្នា​តាំង​ពី​ឆ្នាំ​២០១៨​ មក​ម្ល៉េះ​ទើប​តែ​ឆ្នាំ​២០២៦​ នេះ​បាន​ចាប់​ដៃ​គូ​ជាមួយ​​គ្នា​ថ្មី​នេះ​ទេ។​

វណ្ណធុន​ និង​ ហេង​ ម៉េងលាភ

កីឡាករ​ដើម​កំណើត​ពី​ខេត្ត​កំពង់ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​​ផ្ដោត​លើ​ការ​ហ្វឹកហាត់​វិញ្ញាសា​ឯកត្តជន​ ដូច្នេះ​ហើយ​ទើប​មិន​សូវ​មាន​ឱកាស​បាន​ចាប់ដៃគូ​​​លេង​ជា​មួយ​គ្នា​កន្លង​មក។​ មុន​ឈាន​ដល់​ការ​ឈ្នះ​មេដាយ​មាស ១គ្រឿង​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ក្រុម​របស់​ខ្លួន​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​សរុប​ ៤ប្រកួត។​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ក្រុម​ខេត្ត​កណ្ដាល​គឺ​យក​ឈ្នះ​ដោយ​លទ្ធផល​ 21-17, 24-22។​

ពិធី​បំពាក់​មេដាយ​

បញ្ជាក់​ដែរ​ថា​ មេដាយ​មាស ១គ្រឿង​ក្នុង​ពាន​រង្វាន់​វាយសី​ ៧មករា​ នេះ​ជា​មេដាយ​ទី១​ ហើយ​ក្នុង​ឆ្នាំ​២០២៦​ នេះ​ដែល​ វ៉ាត់​ វណ្ណធុន​ រក​បាន​ជូន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី១៧​ ដល់​ ១៨​ ខែ​មករា​ ឆ្នាំ​២០២៦ ​ជា​ការ​អបអរ​សារទរ​ទិវា​ជ័យជម្នះ​ ៧មករា៕

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម