ព័ត៍មានទាន់​ហេតុការណ៏
Search

ជោគវាសនា​ជនជាតិ​ចិន​២៨​នាក់ ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​នគរបាល​ជាតិ​ថា ​តើ​បញ្ជូន​ឡើង​តុលាការ ឬ​បញ្ជូន​ទៅ​ប្រទេស​កំណើត?​

ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បានឲ្យ​ដឹងថា បុរស/ស្ត្រីជន​ជាតិ​ចិន​ចំនួន​២៨​នាក់​ ដែល​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន កំពុង​ត្រូវបានធ្វើ​ការសាកសួរ​កសាង​សំណុំរឿង​រង់ចាំ​ការសម្រេច​របស់​ថ្នាក់​ដឹកនាំ​នគរបាលជាតិ​ថា​ តើ​ត្រូវបញ្ជូន​ពួកគេ​ឡើង​តុលាការ ឬ​ត្រូវ​ប្រគល់ឲ្យ​សមត្ថកិច្ច​នគរបាល​ចិន​តាម​សំណើ​ដើម្បី​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ។​

កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣០​នាទី នគរបាល​នាយដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយមាន​ការ​សម្របសម្រួល​ពី​ លោក​ សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ប្រុស/ស្រី ចំនួន​២៨​នាក់ ដែល​ពួកគេ​ពាក់​ព័ន្ធ​បទល្មើស​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​ ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្ទះ​វិឡា​គ្មាន​លេខ ផ្លូវលំ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ក​ម្ពុ​ជា​បាន​ដកហូត​បាន​សម្ភារៈ​មួយចំនួន​ដូចជា​ ៖ ទូរស័ព្ទ​ដៃ​៤​គ្រឿង ទូរស័ព្ទ​ដៃ​ណូគា​១១​គ្រឿង​, IPADMINI៥​គ្រឿង​, ម៉ាស៊ីន​បែងចែក​អ៊ីនធឺណិត​៦​គ្រឿង​, ដុំ​ភ្លើង​១​ដុំ​, LAPTOP ៣​គ្រឿង​, ម៉ាស៊ីន​បំផ្លាញ​ក្រដាស​១​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​១​គ្រឿង​, ឯកសារ​មួយ​ចំនួន​, រថយន្ត​LEXUS RX300 មួយគ្រឿង និង ​ម៉ាស៊ីនថតរូប​១​គ្រឿង ដែល​ពួកគេ​ប្រើ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114