ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ​កណ្ដាល​សិង្ហ​បុរី​ កំពុង​សិក្សា​អាជ្ញាប័ណ្ណ​សម្រាប់​ធនាគារ​និម្មិត

ធនាគារ​កណ្ដាល​សិង្ហ​បុរី​ កំពុង​សិក្សា​ថា ​គួរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ប្រព័ន្ធ​ឌីជីថល​តែមួយ​មុខ​ក្នុង​ទីក្រុង​ដែរ​ឬ​អត់​ដោយ​យោង​តាម​វិធានការ​របស់​និយតករ​ក្នុង​ទីផ្សារ​អាស៊ី​ដើម្បី​ចេញ​អាជ្ញាប័ណ្ណ​ដល់​ធនាគារ​និម្មិត។

សាំង​ហ្គា​ពួរ​គឺជា​ទីក្រុង​ដែល​ស្ថិត​ក្នុងចំណោម​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត​ក្នុង​តំបន់ ដូចជា​ហុងកុង សេ​អ៊ូ​ល និង​តូ​ក្យូ​ជាដើម​ដែល​បាន​រុញច្រាន​ខ្លួន​ឱ្យ​ក្លាយជា​តំបន់​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​ទីភ្នាក់ងារ Reuters កាលពី​ថ្ងៃ​អង្គា​រថា “​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​មិនមែន​ធនាគារ​ដទៃទៀត​កំពុងតែ​បោះជំហាន​យ៉ាង​ធំ​លើ​ផ្នែក​ឌីជីថល​ហើយ​ពួកគេ​បាន​នាំយក​តម្លៃ​ជាក់លាក់​មួយ​ជូន​អតិថិជន​ស្របពេល​កំពុងធ្វើការ​ងា​រ​នេះ​។​ក្រុមហ៊ុន​មិនមែន​ធនាគារ​មួយចំនួន​ទាំងនេះ​បាន​បង្កើត​ធនាគារ​ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល​តែមួយ​មុខ​មិន​ថា​សម្រាប់​ប្រើ​ក្នុង​ធនាគារ​ខ្លួន​ឬ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ដែល​កំពុងកាន់​តំណែង​។​”

ឆ្នាំនេះ​និយតករ​ធនាគារ​របស់​ក្រុង​ហុងកុង​បាន​ចេញ​អាជ្ញាប័ណ្ណ​ធនាគារ​និម្មិត​ដល់​ក្រុមហ៊ុន​៤​ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ WeLab Digital Limited ផងដែរ​។ ដោយឡែក​នៅ​កូរ៉េខាងត្បូង​អាជ្ញាធរ​ក៏បាន​ចេញ​អាជ្ញាប័ណ្ណ​ដល់​ធនាគា​រដែ​ល​ប្រើ​ប្រព័ន្ធ​អន​ឡាញ​តែមួយ​មុខ​ចំនួន​២​ដែល​១​ក្នុងចំណោម​នោះ​ទទួលបាន​អាជ្ញាប័ណ្ណ​កាលពី​ឆ្នាំ​២០១៧៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114