ព័ត៌មានជាតិ
មន្ទីរជំនាញ និងមន្ត្រីអាជ្ញាធរចុះដោះស្រាយករណីទំនាស់ចែកវេនបញ្ជូនទឹកស្រោចស្រពស្រូវប្រាំងនៅឃុំប្រាសាទ
មន្ទីរជំនាញធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០២៦ បានចុះសម្របសម្រួល អន្តរាគមន៍ ដោះស្រាយជាមួយមន្ត្រី អ្នកពាក់ព័ន្ធ មេឃុំ មេភូមិទាំង១៤ភូមិតំណាងប្រជាកសិករសហគមន៍ និងសេវាករ ដោយប្រជុំ និងចុះពិនិត្យដោះស្រាយជាក់ស្តែងនៅប៉ែកខាងលិច និងខាងត្បូងឃុំប្រាសាទឈានដល់ការបែងចែកវេននាំទឹកស្រោចស្រពដំណាំស្រូវប្រាំងជូនកសិករនៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។

លោក ហឿន វីរ: អភិបាលស្រុកព្រះនេត្រព្រះបានមានប្រសាសន៍ថា គោលបំណងនៃការអន្តរាគមន៍នេះ គឺដើម្បីឲ្យសេវាករទាំង២ បើកទឹក និងបូមទឹកផ្តល់ដល់កសិករដើម្បីស្រោចស្រពស្រូវឲ្យទាន់ពេល និងគ្រប់គ្រាន់លើគោលដៅដែលត្រូវការចាំបាច់ក្នុងចំណោមផ្ទៃដីស្រូវប្រាំងជាង ៤.០០០ហិកតា ក្នុងឃុំប្រាសាទនារដូវបង្កបង្កើនផលនេះ។

លោក ឡាយ សុធី ប្រធានស្តីទីមន្ទីរធនធានទឹកមានប្រសាសន៍ថា មន្ត្រីជំនាញក៏កំពុងសិក្សាលើការជីកប្រឡាយនាំទឹកថ្មីមួយខ្សែប្រវែង ៤ ០០០ម៉ែត្រ ទំហំមាត់លើ៨ម៉ែត្រ ជម្រៅ១, ៥ម៉ែត្រ ដើម្បីនាំទឹកពីប្រឡាយមេ បង្ហូរទៅកាន់ដីស្រែដែលនឹងបង្កបង្កើនផលថ្មី នៅចំណុចព្រំប្រទល់តំបន់១ និងតំបន់២ ម្តុំអាង៧៨ និងអាងដង្កៀបក្តាមដើម្បីស្រោចស្រពផ្ទៃស្រូវប្រាំងប្រមាណ៥ ទៅ៧រយហិកតា។

លោក នឿម ណេត ភាគីសេវាករថ្មីបានប្រាប់ថា ភាគីខ្លួនទើបវិនិយោគលើផ្នែកនេះ ហើយទទួលបានការអនុញ្ញាតពីជំនាញធនធានទឹក និងអាជ្ញាធរ ក៏ដូចការសាទរពីកសិករ។ លោក នឿម ណេត បញ្ជាក់ថា លោកនឹងទទួលបន្ទុកជីកប្រឡាយថ្មី១ខ្សែប្រវែង៤ ០០០ម៉ែត្រផងដែរ។

ចំណែកលោក លាន ប៊ុនឈឹក សេវាករចាស់បានប្រាប់ថា ដោយបានការអនុញ្ញាតច្បាប់ពីក្រសួងធនធានទឹក និងអាជ្ញាធរ លោកបានផ្តួចផ្តើមវិនិយោគអស់ទុនយ៉ាងច្រើនលើសេវានាំទឹកនេះ និងជំរុញឲ្យកសិករធ្វើស្រែប្រាំងនេះដំបូងកាលពីឆ្នាំ២០១៩។ កសិករសហគមន៍ធ្វើស្រែវស្សា និងស្រែប្រាំង ទទួលបានទឹកស្រោចស្រពស្រូវ ហើយផលរបស់វាធ្វើអោយជីវភាពពួកគេប្រសើរឡើងជាលំដាប់។

ចំណែកលោក មាស ប៊ុនហ៊ឹក មេឃុំប្រាសាទមានប្រសាសន៍ថា ទំនាស់ខ្លះៗរវាងសេវាករលោក លាន ប៊ុនឈឹក និងសេវាករ លោក នៀម ណេត មកពីការយល់ច្រឡំលើគ្នា ប៉ុន្តែឥឡូវនេះ ភាគីបានឯកភាពគ្នាចែកវេនម្តង១សប្តាហ៍ម្នាក់ក្នុងការនាំទឹក៕
អត្ថបទ៖ អ ពៅ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


