ព័ត៍មានទាន់​ហេតុការណ៏
Search

សួស វី​ហ្សា ចេញមុខ​បញ្ជាក់​ការពិត​រឿង​គេ​យល់ច្រឡំ​ទិញ​កាដូរ​រថយន្ត​ទំនើប​ផ្គាប់ចិត្ត ថ​មមី​

​ភ្នំពេញ​ ៖​ តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ម្ចាស់ ​បទ​ វាសនា​បុប្ផា​ស្វាយរៀង កញ្ញា សួស វី​ហ្សា​ បន្ទាប់ពី​មានការ​យល់ច្រឡំ​ និង​រិះគន់​ថា​ ព្រោះតែ​នាង​ស្រលាញ់​ថ្នមចិត្ត​ ទើប​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ ​សម្រេចចិត្ត​ចំណាយលុយ​ខ្ទង់សែន​ដុល្លារ​ទិញ​រថយន្ត​ស៊េរី​ទំនើប​ ធ្វើជា​កាដូរ​ផ្គាប់ចិត្ត ថ​មមី នោះ ​គឺ​ភ្លាមៗ​នេះ​ នាង​ក៏បាន​បញ្ចេញ​ប្រតិកម្ម​បញ្ជាក់ថា ​ពុំមែន​ជាករ​ពិត​ឡើយ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​សាមីខ្លួន ​កញ្ញា សួស វី​ហ្សា បាន​និយាយថា ​ចាស៎ សូមបញ្ជាក់ថា ​ខ្ញុំ​មិនបាន​ទិញ​កាដូរ​ឡាន​ឲ្យ ថ​មមី ទេ គេ​ទិញ​ខ្លួនគេ លុយ​របស់​គេ​សុទ្ធសាធ ម៉ែឪ​គេ​អ្នក​នាំទៅ​ទិញ​ទៀត ខ្ញុំ​មិន​ទាន់​មានលទ្ធភាពទិញ​កាដូរ​ឲ្យ​ធំ​ដល់​ម្លឹ​ង​ទេ ត្រឹម​អាច​រកលុយ​ទិញ​ដី​ទិញ​ផ្ទះ​ទុក​លក់​យកចំណេញ​រួម​គ្នា​ទើប​មាន​ ឡាន​គាត់​ទិញ​ថ្មី​ តែ​គ្រាន់តែ​រូបនេះ​ថត​នៅ​ក្នុងផ្ទះ​ថ្មី​របស់ខ្ញុំ​។​

តារាចម្រៀង​រូប​ស្រស់ ​កញ្ញា សួស វី​ហ្សា បាន​បន្តថា ​ព័ត៌មាន​នេះ​វា​ល្អ​សម្រាប់​ខ្ញុំ​ តែ​វា​អាចធ្វើឲ្យ ថ​មមី អន់ចិត្ត​ ព្រោះ​គាត់​អាច​គិត​ថា​គាត់​អន់​ដោយ​មិនមាន​សមត្ថភាព​ទិញ​របស់របរ​ខ្លួនឯង​ ទាល់តែ​ស្រី​ទិញ​ឲ្យ ទាំង​ដែល​ខំ​លក់​ដី​លក់​ស្រែ​ចង់​ងាប់​ទម្រាំ​គ្រប់​យកមក​ទិញ អរគុណ​ដែល​បាន​ចុះផ្សាយ​ តែ​សូម​និយាយ​ឲ្យ​ច្បាស់លាស់​ និង​ជាការ​ពិត​។​

ការចេញមុខ​ប្រតិកម្ម​របស់​តារា​ស្រី​ កញ្ញា សួស វី​ហ្សា ខាងលើនេះ ​បានធ្វើ​ឡើង​ភ្លា​មៗ​ដោយសារ​តែ​អត់ទ្រាំ​មិនបាន​លើ​បុគ្គល​មួយចំនួន​ដែល​និយាយថា ​រថយន្ត​ទំនើប​របស់​គូស្នេហ៍​ គឺ​លោក ថ​មមី ជា​កាដូរ ​ដែល​នាង​ទិញ​ឲ្យ​ដើម្បី​លើកទឹកចិត្ត​។ ​ម្យ៉ាង​ក៏មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ខ្លះទៀត​បានធ្វើ​ការចុះផ្សាយ​លើ​ករណីនេះ​ផងដែរ​។​

ទន្ទឹមគ្នា​នឹង​ការលើកឡើង​របស់​តារា​ចម្រៀង ​កញ្ញា សួស វី​ហ្សា នេះដែរ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​ការគាំទ្រ​ និង​លើកទឹកចិត្ត​កុំ​ឲ្យ​នាង​គិត​ច្រើន​លើស​ម្តី​គ្មាន​ប្រយោជន៍​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114